​រថយន្ត​ស្ទួ​ច​ប៉ះទង្គិច​នឹង​រថភ្លើង​នៅ​ប៉ោយប៉ែត​

771
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​រថយន្ត​ដង​ស្ទួ​ច​មួយគ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ត្រូវ​រថភ្លើង​បុក​ចំ​ពីក្រោយ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​បុរី​ធី​ធី​ក្នុងភូមិ​អូរជ្រៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨​។ ។​

​មន្ត្រីនគរបាល​ចរាច​រ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​:​រថយន្ត​ដង​ស្ទូច​មួយគ្រឿង​ដែល​ដោះ​ស្លាក​ចេញ​នោះ បាន​បើក​ឆ្លងកាត់​ផ្លូវដែក​ក្នុងស្ថានភាព​គ្រោះថ្នាក់​ត្រង់ចំណុច​បុរី​ធី​ធី ឆ្លងកាត់​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​។​រថយន្ត​ឆ្លង​ជិត​ផុត​ទៅហើយ ខ្សែ​រថភ្លើង​ក្នុង​ជើង​ពី​ប៉ោយប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង បុក​ចំ​កន្ទុយ​ឡាន​ក្រោយ បង្ក​ឱ្យ​រថយន្ត​ធ្លាក់​ទៅ​ម្ចា​ង ឯ​ក្បាលរថភ្លើង​ក៏​ធ្លាក់​ពី​ផ្លូវ​បន្តិច​ដែរ​។
​គ្រឿងយន្ត​ទាំងពីរ​រង​ការខូចខាត​ប៉ុន្តែ​ពុំមាន​មនុស្ស​រងរបួស​ឬ​ស្លាប់​ទេ​។​នោះ​អាចមកពី​បុក​ចំ​កន្ទុយ​ឡាន ឯ​ខ្សែ​រថ​ក៏​រត់​ក្នុង​ល្បឿន​យឺត​នៅឡើយ​ដែរ​។​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៣​ខែកញ្ញា លោកតា​ម្នាក់​ក៏ត្រូវ​រថភ្លើង​បុក​ក្នុង​សភាព​កៀរ​នៅ​ម្តុំ​នោះដែរ ហើយ​បង្ក​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ​។​

​មន្ត្រី​ខ្សែ​រថភ្លើង​និង​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍មន្ត្រី​មន្ទីរ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​ច្រានចោល​ការរិះគន់​ជាច្រើន​ដែលថា រដ្ឋ​និង​ក្រុមហ៊ុន​ខ្សែ​រថ​មិនបាន​ផ្សព្វផ្សាយ​និង​ដាក់​រនាំង បា​រ៉ា​ស់​និង​សញ្ញា​ចរាចរណ៍​បង្ការ​គ្រោះថ្នាក់​ដល់​មនុស្ស​និង​យានយន្ត​ឆ្លងកាត់​ផ្លូវ​ដែរ​។​

​មន្ត្រី​និយាយថា​:​មកទល់ពេលនេះ​គេ​បាន​ផ្សព្វផ្សាយ​និង​ដាក់​បា​រ៉ា​ស់​ឬ​រនាំង​សញ្ញា​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ​ដែរ​និង​បានដាក់​កម្មករ​ឱ្យ​សញ្ញា​ព្រមាន​តាម​គោលដៅ​ឆ្លង​កាត​ផ្លូវដែក​ច្រើន​ហើយ​។ ប៉ុន្តែ មនុស្ស​និង​យានយន្ត​ឆ្លងកាត់​ខ្លះ​នៅ​ភ្លេចខ្លួន​ឬ​ធ្វេសប្រហែស​ពេល​ឆ្លងកាត់​ផ្លូវដែក​និង​មាន​ខ្សែ​រថ​រត់​ឆ្លង​មក​។​

សូម​រំលឹកថា​តាំងពី​ខ្សែ​រថភ្លើង​បាន​បើក​ដំណើរ​ការដឹក​អ្នក​ដុះ​ណើ​រ​ឡើងវិញ​កាលពី​ថ្ងៃ​ទិ​៤​ខែមេសា​ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវ​ប៉ោយប៉ែត​-​សិរីសោភ័ណ មាន​គ្រោះថ្នាក់​ប៉ះ​នឹង​រថភ្លើង​៨​លើក​មកហើយ ៕S/

​រថយន្ត​ស្ទួ​ច​ប៉ះទង្គិច​នឹង​រថភ្លើង​នៅ​ប៉ោយប៉ែត​