​រថយន្ត​ហ្វ​ត​ស្លាក​លេខ​រដ្ឋ​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​២​កង់​

221
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​រួម​ដំណើរ​បុរស​ម្នាក់ទៀត​ទំនងជា​ស្រវឹងស្រា​បើករថយន្ត​យ៉ាង​លឿន​បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​២​កង់​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ទៅ​លែងរួច​។​ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​ចំណុច​ជិត​ផ្សារ​ហេង​លី​ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​បើករថយន្ត​ម៉ាក​ហ្វ​ត​ស៊េរី​ឆ្នាំ​១៩៩៣​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​រដ្ឋ​132.0818​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​របាំង​ថ្ម​បាក់​២​កង់​៕S/​