​រថយន្ត​ឡង់​គ្រីស័របើ​ក​ឆ្លងផ្លូវ​ជ្រុល​ទៅបុក​រថយន្ត​ព្រូស​ រង​ការខូចខាត​

260
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​រថយន្ត​ឡង់​គ្រីស័​រ​បាន​បើក​ឆ្លងផ្លូវ​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​តូ​យូ​តា​ព្រូស​ពី​ចំហៀង​រង​កា​រខូចខាត ​ហើយ​សង​១០០​ដុល្លារ​បញ្ចប់រឿង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទំនប់​៧០​ កែង​និង​ផ្លូវ​R៨​បឹងកក់​ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​ ​ខណ្ឌ​ឬ​ស្សី​កែវ​ កាលពី​យប់​ថ្ងៃទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៩ ។​

​ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​ ហើយ​បានឱ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល​គ្នា​ ដោយ​ខាង​រថយន្ត​ឡង់​គ្រី​ស័​រ​បានចេញ​សំណង​ចំនួន​១០០​ដុល្លារ​ទៅឱ្យ​ខាង​រថយន្ត​ព្រូស​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែងកើតហេតុ​៕S/​Ha