​រថយន្ត​២​គ្រឿង​កៀរ​ម៉ូតូ​និង​និង​កិន​បុរស​ម្នាក់​ស្លាប់​ឃាត់​រថយន្ត​បាន​មួយគ្រឿង​

773
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​២​គ្រឿង​បើក​កៀរ​ម៉ូតូ​និង​កិន​បុរស​ម្នាក់​ស្លាប់​។​ហេតុការណ៍​ខាងលើ​កើតឡើង​ស្ថិត​នៅមុខ​ព្រលានយន្តហោះ​ពោធិចិនតុង​តាមផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​សេង សុខុម ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មុខរប​រកត្រី មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​តា​នប់​ឃុំ​កំពង់ស្វាយ​ស្រុក​គៀនស្វាយ​ខេត្តកណ្ដាល​។​ស្នាក់នៅ​ម្តុំ​ផ្សារ​ព្រៃទា​សង្កាត់​ចោមចៅ​៣ ជិះ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GS-9956 ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ ពី​កើ​តទៅ​លិច ។​លុះដល់​ចំណុចកើតហេតុ មាន​រថយន្ត​ចំនួន​២​គ្រឿង​បើក​ស្រប​ទិស មួយគ្រឿង ម៉ាក​កា​មឺ​ឆ្លាម បើក​ខាងមុខ​គេ និង​រថយន្ត​ធុន​ធំ មួយគ្រឿង​ទៀត ម៉ាក​FUSO ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1898 បើក​ពី​ខាងក្រោយ​។​

ស្រាប់តែ​រថយន្ត​កា​មឺ​រី​ឆ្លាម​បើក​កៀរ​ម៉ូតូ​ជនរងគ្រោះ​ដួល​ក៏ត្រូវ​រថយន្ត​ធុន​ធំ​កិន​ស្លាប់​ទើប​ពលរដ្ឋ​ដេញតាម​ទាន់​ឃាត់​រថយន្ត​ធុន​ធំ ប្រគល់​ឲ្យ​ប៉ូលីស ចំណែក​រថយន្ត​កា​មឺ​រី​មួយគ្រឿង​ទៀត បើក​ទៅមុខ​បាត់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ឃាត់​រថយន្ត​ធុន​ធំ​មួយគ្រឿង រង់ចាំ​ប្រគល់​ឲ្យ ជំនាញ​ក្រុង​ពិនិត្យ​បន្ត រីឯ​សាកសព​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួល​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕S/​

​រថយន្ត​២​គ្រឿង​កៀរ​ម៉ូតូ​និង​និង​កិន​បុរស​ម្នាក់​ស្លាប់​ឃាត់​រថយន្ត​បាន​មួយគ្រឿង​