​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​ដោយសារ​រឿង​ជំពាក់​លុយ​៨០០​ដុល្លា​រ

699
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​ធុន​តូច​២​គ្រឿង​ដេញ​បុក​គ្នា​តាំងពី​ចំណុច​ផ្សារ​ថ្នល់ទទឹង​រហូតដល់​ភូមិ​ត្រពាំង​លើក​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៩​។​

​សាក្សី​ដែល​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ឈ្មោះ​ពូ​ឡឹ​ក​អៈ​ម៉ាត់​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​តា​ព្រហ្ម​ឃុំ​កំពង់​អុស​ស្រុក​ពញា​ឭ​ខេត្តកណ្តាល​។​បើកបរ​រថយន្ត​ម៉ាក​HONDACRV​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E3968​។​មក​ទារប្រាក់​ពី​ឈ្មោះ​គក​ហេង​ភេទ​ប្រុស​អា​យ្​៤០​ឆ្នាំ​រស់នៅ​ភូមិ​ចំបក់​ឃុំ​វ​ល្លិ៍​សរ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​ចំនួន​៨០០​ដុល្លារ​នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង​។​

​ស្រាប់តែ​ឈ្មោះ​គក​ហេង​គ្មាន​ប្រាក់​សង​ហើយ​បាន​បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB8184​ក្នុង​គោលបំណង​មក​ខេត្តកំពង់ស្ពឺ​។​ប្រភព​បាន​បន្តថា​ពេលដែល​ឈ្មោះ​គក​ហេង​បើកបរ​រថយន្ត​ធ្វើដំណើ​ពី​កើ​តទៅ​លិច​ស្រាប់តែ​ឈ្មោះ​ពូ​ឡឹ​ក​អៈ​ម៉ាត់​បើករថយន្ត​ដេញតាម​ដើម្បី​ទារលុយ​តែ​ខាង​ឈ្មោះ​គក​ហេង​ហេង​បណ្តាលឱ្យ​ទៅបុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ប្រវែង​២.៨០​ម៉ែត្រ​ត្រង់ចំណុច​កើតហេតុ​៕S/