​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​ រួច​ជ្រុល​ទៅបុក​ចូល​ផ្ទះ​ពលរដ្ឋ​ខូចខាត​យ៉ាងដំណំ​

144
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​បាន​បើករថយន្ត​ដឹក​ជន​ជាតិចិន​មួយក្រុម​ក្នុង​ល្បឿន​លឿន​មកដល់​ផ្លូវបែក​ជា​បួន​ក៏​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ​ជ្រុល​ទៅបុក​រាន​ទេ​តា​បាក់​ជា​២​កំណាត់​។ ​ចំណែក​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងដំណំ​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​ត្រង់​ផ្លូវ​លេខ​២០៥​កែង​និង​ផ្លូវ​៣១០ ​ស្ថិតនៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ​ខណ្ឌ​បឹង​កេងកង​​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ចន្ទ​ទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់ ​ហើយ​ឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ស្តា​រិច​បាន​បុក​ចូល​ផ្ទះ​ខូចខាត​ទ្វារ​ដែក​និង​ទ្វារ​កញ្ចក់​ក៏​ព្រម​សង​ទៅខាង​ម្ចាស់ផ្ទះ​ចំនួន​៣.០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​។​ដោយ​រថយន្ត​ទាំង​២​គ្រឿង​ចរចា​គ្នា​មិនត្រូវ​ ​សមត្ថកិច្ច​ស្ទួ​ច​រថយន្ត​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ចរាចរណ៍​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​Ha