​រថយន្ត​២​គ្រឿង​បុក​គ្នា​ចំណុច​ភ្លើងស្តុប​បោក​ផ្ទប់​ទ្រូងផ្លូវ​រង​ការ​ខូ​ត​ខាត​

657
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​លុច​ស៊ី​ស​RX300​មួយគ្រឿង​បើក​លឿន​ដល់​ចំណុច​ស្តុ​ប​បែក​ជា​បួន​មិន​បង្អង់​ល្បឿន​ជ្រុល​ទៅបុក​រថយន្ត​លុច​ស៊ី​ស​GS300​មួយគ្រឿង​ទៀត​ប៉ើង​ទៅ​បោក​ផ្ទប់​និង​ក្បាក​នាគ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ខូ​ត​ខាត​យ៉ាងដំណំ​។

​ចំណែក​រថយន្ត បង្ក​បើក​រត់គេចខ្លួន បាត់​បន្សល់ទុក​ស្លាក​លេខ​នៅ​និង​កន្លែង​កើត​។​កាលពី​វរ​លា​ម៉ោង​១០​និង​១០​នាទី យប់​ថ្ងៃទី​១៧ ខែ សីហា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២៨៩​កែង​និង​ផ្លូវ​៥២៨ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើ​រថយន្ត​លុច​សុ​ី​ស​RX300​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2O5849​បើកបរ​តាម​បណ្តោយ​ផ្លូវ​៥២៨​ទិសដៅ​ពី​កើ​តទៅ​លិច​បោះពួយ​យ៉ាង​លឿង​។​លុះ​មកដល់​ស្តុ​ប​ផ្លូវបែក​ជា​បួន​កែង​និង​ផ្លូវ​២៨៩​ចំណុចកើតហេតុ​ខាងលើ​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក លុច​ស៊ី​ស​GS300​ព​ណ៏​ស​ពាក់​ស្លា​លេខ​ភ្នំពេញ​2AB-1562។

​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​២៨៩​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ចំហៀង​ខាងស្តាំ​ប៊ើ​ង​ទៅ​ផ្ទុប​និង​ក្បាល​នាគ​ចែក​ទ្រូ​វ​ផ្លូវ​បណ្តាល​ឲ្យ​លុច​ស៊ី​ស​GS300​ខូ​ត​ខាត​ផ្នែក​ទាំងសងខាង​យ៉ាងដំណំ​។​ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​ស្លាក​លេខ​នៅ​និង​កន្លែងកើតហេតុ​។​រីឯ​ទ្រូ​វ​ផ្លូវ​រង​ការ​ប្រេះ​បែក​តិចតួច​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​ចរាចរ​ផ្លូវគោក​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​យកមក​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/

​រថយន្ត​២​គ្រឿង​បុក​គ្នា​ចំណុច​ភ្លើងស្តុប​បោក​ផ្ទប់​ទ្រូងផ្លូវ​រង​ការ​ខូ​ត​ខាត​

 

#