​រថយន្ត​២​គ្រឿង​បុក​គ្នា បណ្ដាលឲ្យស្លាប់ម្នាក់នៅលើផ្លូវជាតិលេខ៤

871
ចែករម្លែក

ដោយ : វណ្ណៈ/​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ដែល​បង្ករ​ឡើង​ដោយ​រថយន្តបុក​រថយន្ត ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា សាកសព​កំពុង​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​។​ ​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១៧’៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រលេខ ១៤២-១៤៣ ស្ថិត​ក្នុងភូមិ​-​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ឡើង រវាង​រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ ក្បាល​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3-C 5112 មាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​បាត់​) ​បាន​ប៉ះ​ជា​មួ​​យ​នឹង​រថយន្ត​ទួរី​ស ព​ណ៌​សំបក​ឳ​ឡឹ​កពាក់​ស្លាក​លេខ ភ្នំពេញ 2AB-6106 មាន​ទិសដៅ​បញ្ច្រាស់ទិស​គ្នា ​បណ្តាលឲ្យ​អ្នកបើកបរ ឈ្មោះ ហេង បូរ៉ា ភេទ​ប្រុស អាយុ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចំការ​ដី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ស្លាប់​នៅនឹងកន្លែង​។

​កម្លាំង អាវុធហត្ថ ស្នាក់ការ​សន្តិសុខ ៤០២ សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា នៅ​ការពារ​កន្លែងកើតហេតុ​និង ជួយ​សម្រួល​ចរាចរណ៍​ផងដែរ​។​

​ចំពោះ​សាកសព​រង់ចាំ​ក្រុមគ្រួសារ​ធ្វើការ​ប្រគល់ ទទួលយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​វត្ថុតាង​ទាំងពីរ​ខាងលើ​រង់ចាំ​រថយន្តស្ទូច​យកទៅ​រក្សាទុក​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​បន្ត​តាម​និតិ​វិធី ៕​B