​រថយន្ត​២​គ្រឿង​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង​ស្លាប់​៣​នាក់​របួស​៧​នាក់​

164
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ត​២​គ្រឿង​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង​បណ្តាល​ឱ្យស្លាប់​៣​នាក់​និង​របួស​៧​នាក់​។​ហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ទួល​តា​សុខ​ឃុំ​សែន​ដី​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤​និង​១៥​កាលពី​យប់​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៩​។​
​មន្ត្រីនគរបាល​ជំនាញ​ស្រុក​សំរោង​ទង​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​ហ្វ​ត​ព័ណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A1161​។​បាន​បុក​ម៉ូតូ​២​គ្រឿង​ទី​១ ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1CU8356​បើកបរ​ដោយ​ឈ្មោះ​សីហា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ឌុប​មនុស្ស​២​នាក់​១​ឈ្មោះ​តាំង​គឹម​លី​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​(​ស្លាប់​)​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ទី​២​ឈ្មោះ​តាំង​គឹម​ចេង​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​ស្លាប់​នៅតាម​ផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​អ្នក​ទាំង​៣​រស់នៅ​ភូមិ​បឹង​ងោង​ឃុំ​ទឹកល្អក់​ស្រុក​គងពិសី​។​មួយគ្រឿង​ទៀត​ម៉ាក​ធូ​ដេ​ពាក់​ស្លាក​លេខក​បង់​ស្ពឺ​1K3898​មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ​និង​ទីលំនៅ​និង​ជ្រុល​ទៅបុក​ផ្ទុប​ជាមួយ​រថយន្ដ​មួយគ្រឿង​ទៀត​ប្រភេទ​កូរ៉េ ដឹក​កម្មករ​រោងចក្រ ព័ណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AI-2110 ពេញទំហឹង​។​

​ប្រភព​បាន​បន្តថា​បើក​បរ​ដោយ​ឈ្មោះ​រម្យ​ភា​រុន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​។​១​ឈ្មោះ​កាន​ជឿន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ទី​២.​ឈ្មោះ​ផៃ​ស្រីនាថ​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ទី​៣.​ឈ្មោះ​សឹម​សារី​ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ទី​៤​ឈ្មោះ​សឹម​សារិន​ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​របួសធ្ងន់​។​៥.​ឈ្មោះ​សឹម​ដាវី​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​។​៦.​ឈ្មោះ​គឹម​យាង​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​៕S/