​រថយន្ត​២​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់​

1171
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​)៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្តបុក​បន្តកន្ទុយ​គ្នា​ហើយ​ជ្រុល​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨​ត្រង់ចំណុច​កែង​ខាងកើត​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​ស្ថិតក្នុង​ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១.​ឃុំ​ស្វាយ​អ​ន្ទ​រ​.​ស្រុក​ស្វាយ​អ​ន្ទ​រ​.​ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​។​

​ប្រភពព័ត៌មាន​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​FUSO​ពណ៌​ស​ពាក់​ស្លាក​លេខ​”​ព្រៃវែង​”៣A.០៦៩៩​បើកបរ​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុច​ខាងលើ​ក៍បាន​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​”​ភ្នំពេញ​”២AF.៤៣៧៤​ដែល​កំពុង​”​ឈប់​ដាក់​មូ​យ​”​ពេញទំហឹង​។​

រួច​រុញ​រថយន្ត​សាំ​យ៉ុង​ទៅបុក​ម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​ដែល​ឈប់​កល​ក់​ពោត​ស្ងោ​នៅ​ចិញ្ចើមថ្នល់​បណ្តាល​ឲ្យ​ស្ត្រី​អ្នកលក់​ពោត​ស្ងោ​ម្នាក់​ឈ្មោះ​ព្រិល​.​រ៉ឹ​ម​អាយុ​៣៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​.​ឃុំ​កើតហេតុ​រងរបួស​ធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​នៅ​ម្ដុំ​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​។​អ្នករួមដំណើរ​ជាមួយ​រថយន្ត​សាំ​យ៉ុង​ម្នាក់ទៀត​ឈ្មោះ​កុល​.​ឆវី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្ពឺ​.​ឃុំ​ស្ពឺ​.​ស្រុក​សំរោង​ទង​.​ខេត្តកំពុងស្ពឺ រងរបួស​ស្រាល​។​

​ប្រភព​បន្តទៀតថា​បន្ទាប់ពី​បង្ក​រួច​តៃកុង​រថយន្ត​ម៉ាក​FUSO​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។​នៅតែ​ភាគី​តៃកុង​រថយន្ត​ម៉ាក​សាំ​យ៉ុង​ឈ្មោះ​ស៊ឹម​.​សុវណ្ណារ៉ា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ភូមិ​សែន​សុខ​.​ខណ្ឌ​សែន​សុខ​.​រាជធានី​ភ្នំពេញ​។​

ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍​និង​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​។​ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នគរបាល​ជំនាញ​បានធ្វើការ​ស​ន្និ​ដ្នា​ន​ថា​បណ្តាលមកពី​រថយន្ត​ម៉ាក​FUSO​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​៕S/

​រថយន្ត​២​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​របួសធ្ងន់​ស្រាល​២​នាក់​