​រថយន្ត​២​គ្រឿង​​បុក​​គ្នា​នៅ​ស្តុ​ប ណ​ត​ប៊្រីត រង​ការខូចខាត​ធ្ងន់ធ្ងរ​

616
ចែករម្លែក
  • 104
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ រថយន្ត​២​គ្រឿង​បាន​ពន្លះ​គ្នា​ពេញទំហឹង​នៅ​ផ្លូវបំបែក​ជា​បួន ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ ។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងនៅ​​ស្តុ​បណ​តប្រ៊ីត ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ កាលពី​យប់រំលងអធ្រាត្រ​ចូលថ្ងៃ​អង្គារ ទី​៩ ខែមេសា ឆ្នាំ​២០១៩ ។​

​តាម​សម្តី​អ្នកបើកបរ​រថយន្ត​ព្រូស​បាន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​រូបគាត់​បាន​បើករថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM.7735​ជិះតែម្នាក់ឯង​បើក​តាម​បណ្តោយ​ផ្លូវ​ម៉ៃ​ដា​(២០០៤)​ទិសដៅ​ពី​កើ​តទៅ​លិច​បើក​យ៉ាង​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ ក៏​ស្រាប់​តែមាន​រថយន្ត​ធុនធំ​(ភ្លៅ៥​)​ពណ៌​ស​ពាក់​ស្លាក​លេខ​តាកែវ​3A.1498​ បើក​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បើក​យ៉ាង​លឿន​ដូចគ្នា​ ក៏ត្រូវ​រថយន្ត​ធុន​ធំ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ព្រូស​រង​ការខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​ក្រពឹត​យ៉ាងដំណំ​និង​វិល​ជាច្រើន​ជុំ​។​

​ក្រោយកើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​​​ ហើយក៏​ទាក់ទង​ទៅ​ជំនាញ​ចរាចរ​ណ៏​ក្រុង​មក​វាស់វែង​យក​រថយន្ត​ទាំងពីរ​ទៅ​រក្សាទុក​នៅ​ចរាចរ​ណ៍ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕S/​Ha