​រថយន្ត​២​គ្រឿង​វ៉ា​ជែង​គ្នា​មួយ​បុក​ទ្រូងផ្លូវ​មួយទៀត​បុក​ផ្ទះ​ពលរដ្ឋ

850
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​កាមរី​បា​ឡែ​ន​២​គ្រឿង​បាន​វ៉ា​ជែង​គ្នា​ក្នុង​ល្បឿន​លឿន​មួយ​បុក​ទ្រូងផ្លូវ​ឯ​មួយទៀត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៨​។​

​ប្រភព​បន្តបាន​ឱ្យដឹងថា រថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ស្ករ​មួយគ្រឿង​ពាក់​ស្លាក់​លេខ ភ្នំពេញ​.២AQ ០១៨០​បើកបរ​ដោយ​បុរស​ម្នាក់​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​។​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​វ៉ា​នឹង​រថយន្ត​បា​ឡែ​ន​ដូចគ្នា​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ​.២AC៣០៦៧​ក៏​ជ្រុល​ទៅបុក​ចំ​កង់​ខាងឆ្វេង​បណ្ដាលឱ្យ​ខ្ទៀតចូល​ផ្ទះ​ប្រជាពលរដ្ឋ​។​រីឯ​រថយន្ត​ដែរ​មាន​ស្លាក​លេខ​ភ្នំពេញ​.២AQ០១៨០​ក៏បាន​ខ្ទៀត​ទៅបុក​ទ្រូង​ពុះ​ចែកផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ចរាចរណ៍​ជើងគោក​បាន​មកដល់នឹង​ធ្វើការ​វ៉ា​ស់វែង​ស្ទួ​ច​រថយន្ត​ទាំងពីរ​គ្រឿង​នេះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្ត​២​គ្រឿង​វ៉ា​ជែង​គ្នា​មួយ​បុក​ទ្រូងផ្លូវ​មួយទៀត​បុក​ផ្ទះ​ពលរដ្ឋ