​រថយន្ត​៤​គ្រឿង​បុក​គ្នា​នៅ​ស្រុក​ព្រៃនប់​សំណាងល្អ​គ្មាន​អ្នករងគ្រោះ​

345
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​មាន​គ្រោះថ្នាក់​មួយ​ករណី​ទៀត​រថយន្ត​៤​គ្រឿង​បុក​ប​ន្គ​គ្នា​តាមផ្លូវ​ជាតិ​លេខ​៤​នៅ​ភូមិ​ទួល​ទទឹង​១​ឃុំ​ទួល​ទទឹង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៨~១៨៩​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ ។

​នគរបាល​ប្រាប់​ជាបឋម​ថា​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​កើតឡើង​រវាង​រថយន្ត​៤​គ្រឿង​បុក​ត​គ្នា​ដែលមាន​ទិសដៅ​ភ្នំពេញ​ឆ្ពោះ​.​ខេត្ត​ព្រះសីហនុ​។​១.​រថយន្ត​ម៉ាក​NISAN​ពណ៌​ស​ពាក់​ផ្លាកលេខ​ព្រះសីហនុ 3A-9993 (​រថយន្ត​ទី​១)​។​បើកបរ​ដោយ​ឈ្មោះ ម៉ៃ តុលា​ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ព្រេច ឃុំ​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

២. រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ពាក់​ផ្លាកលេខ​កណ្តាល 2C-8939 (​រថយន្ត​ទី​២) បើកបរ​ដោយ​ឈ្មោះ ចែម បញ្ញា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​៣. រថយន្ត​ម៉ាក TOYOTA -PRUIS ពណ៍​ផ្សែង​បារី ពាក់​ផ្លាកលេខ​ភ្នំពេញ 2AW-8296 (​រថយន្ត​ទី​៣) បើកបរ​ដោយ​ឈ្មោះ ឈន រតនា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​មានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

៤. រថយន្ត​ម៉ាក FUSO ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3A-0225(​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​)​។ បើតាម​សមត្ថកិច្ច​ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ​។

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​ទាំង​បួន​បាន​យក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទួល​ទទឹង​។​ដោយឡែក​អ្នកបើករថយន្ត​FUSO​បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ​៕S/​