​រថយន្ត​៦​គ្រឿង​ម៉ូតូ​៦​គ្រឿង​និង​កង់​បី​៣​គ្រឿង​សមត្ថកិច្ច​ក្រុង​ប្រមូល​ទុក​ម្តុំ​ដោយ​ល្មើស​សណ្តាប់ធ្នាប់​

374
ចែករម្លែក
  • 64
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ធំ​តូច​ចំនួន​៦​គ្រឿង​ម៉ូតូ​៦​គ្រឿង​និង​យានយន្ត​ដឹក​ភ្ញៀវ​ប្រភេទ​កង់​បី​ចំនួន​៣​គ្រឿង​ទៀត​ត្រូវ​សមត្ថកិច្ច​រដ្ឋបាល​ក្រុងព្រះសីហនុ​ចាប់​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​បណ្តោះអាសន្ន ។​ក្នុងពេលដែល​រដ្ឋបាល​ក្រុងព្រះសីហនុ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារលើ​ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១១​មីនា​២០១៩​ក្រោម​ហេតុផល​ថា​យានយន្ត​ទាំងអស់នោះ​ម្ចាស់​ចត​ទុក​ប៉ះពាល់​ផ្លូវ​សាធារណៈ​។​

​បើតាម​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​បាន​អះអាងថា​យានយន្ត​ទាំងអស់​នឹងត្រូវ​រក្សាទុក​ច្រើន​ថ្ងៃ​ដើម្បី​ជាការ​ដាក់​ពន័យ​ដល់​ម្ចាស់​យានយន្ត​ខាងលើ​ដោយ​មិន​អនុញ្ញាតឱ្យ​នាំយក​ត្រឡប់​ទៅវិញ​ភ្លាមៗ​ជាដាច់ខាត បើទោះជា​ម្ចាស់​យានយន្ត​ស្នើសុំ​បង់​ជា​ប្រាក់​ពិន័យ​ភ្លាមៗ​ដើម្បី​សុំ​យក​វិញ​ក៏ដោយ​ខាង​រដ្ឋបាល​ក្រុង​មិន​យល់ព្រម​ដែរ​៕S/