​រថយន្ត​​ម៉ាក​រ៉ូ​រ៉​យ​មួយគ្រឿង​បុក​ទ្រូងផ្លូវ​និង​បង្គោល​ភ្លើង​មុខ​មន្ទីរពេទ្យ​ចំការចេក​

1207
ចែករម្លែក
  • 233
    Shares

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​រថយន្ត​១​គ្រឿង​ម៉ាក​រ៉ូ​រ៉​យ​ពណ៌​ខ្មៅ​ផ្លាកលេខ​ភ្នំពេញ​2BE-8888 មិន​ស្គាល់​អត្តសញ្ញាណ អ្នកបើកបរ មាន​ទិសដៅ​ពី​ជើង​ឆ្ពោះទៅ​ត្បូង​។ លុះដល់​ចំណុច​ខាងលើ បាន​បុក​ទ្រូងផ្លូវ និង បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​១​ដើម រថយន្ត​មិនអាច​ទៅមុខ​បាន​ទៀតឡើយ ម្ចាស់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ហើយ​ចុះ​គេចខ្លួនបាត់ ។

ករណីនេះ​កើតឡើង​នៅលើ​ផ្លូវ​ឯករាជ្យ មុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ហៅ​មន្ទីរពេទ្យ​ចំការចេក សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ វេលា​ម៉ោង​៥:៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​នេះ ។​

​អ្នកក្រុង​ព្រះសីហនុ​បាន​បង្ហើប​ថា រថយន្ត​ខាងលើនេះ កន្លងមក​តែង​ឃើញ ថៅកែ​ចិន ជា​អ្នកបើកបរ​។ ប៉ុន្តែ​ដល់ពេល​កើតហេតុ​ពួកគាត់​មិនបាន​ដឹង​ទេ​ព្រោះ​ម្ចាស់​គេចខ្លួនបាត់​ស្រមោល​ដោយ​ឃើញ​ហេតុការណ៍​បែបនេះ​ពួកគាត់​ក៏​រាយការណ៍​ប្រាប់​ប៉ូលីស​។​

រថយន្ត​១​គ្រឿង ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍ ដឹកជញ្ជូន យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង​ចាំមើល​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​៕S/

​រថយន្ត​​ម៉ាក​រ៉ូ​រ៉​យ​មួយគ្រឿង​បុក​ទ្រូងផ្លូវ​និង​បង្គោល​ភ្លើង​មុខ​មន្ទីរពេទ្យ​ចំការចេក​