​រថយន្ត​Camry បា​ឡែ​ន មួយគ្រឿង​ត្រូវបាន​ចោរ​ចូល​លួច​នៅ​ស្រុក​កណ្តៀង​

433
ចែករម្លែក

​ដោយ​ពស​/​ពោធិ៍សាត់​៖ រថយន្ត Camry បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ មួយគ្រឿង ត្រូវបាន​ចោរលួច​យក​ចេញពី​ក្នុង​របង​មុខផ្ទះ​ដោយ​សុវត្ថិភាព​ខណៈ​ម្ចាស់​រថយន្ត​កំពុង​លង់លក់​ក្នុង​ដំណេក​។​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​យប់​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​វាល ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

​មន្ត្រី​ប៉ូលីស​ស្រុក​កណ្តៀង បាន​ឲ្យ​ដឹងថា រថយន្ត​មួយគ្រឿង​នោះ ជា​កម្មសិទ្ធិ​របស់លោក ស៊ុយ ផេង ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​រថយន្ត​ដែល​ចោ​លួច​យកទៅ​បាត់​នោះ​គឺ​ម៉ាក​បា​ឡែ​នព​ណ៏​ទឹកប្រាក់​សេរី​ឆ្នាំ​២០០២​ពាក​ស្លាក​លេខ​ភ្នំពេញ​2AD-0500​។​

​ប្រភពពី​ម្ចាស់​រថយន្ត​បានឱ្យដឹងថា មុន​កើតហេតុ គាត់​បាន​ចត​ទុក​រថយន្ត​នៅមុខ​ផ្ទះ ហើយ​ចាក់សោ​ទ្វារ​បង​ខាងមុខ​ត្រឹមត្រូវ រួច​ក៏​ចូល​សម្រាក​នៅក្នុង​ផ្ទះ លុះដល់​ម៉ោង​២​ទាបភ្លឺ ភ្ញាក់​ពី​ដំណេក​ទៅ​បន្ទប់ទឹក ទើប​ដឹងថា​បាត់​រថយន្ត ក៏​ផ្អើលឆោឡោ​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង​។

ជាមួយគ្នា​នោះ​ម្ចាស់​រថយន្ត​ក៏បាន​អំពាវនាវ​ដល់​គ្រប់​សម​ត្ត​កិច្ច​ជួយ​ស្រាវជ្រាវ​ឱ្យឃើញ​រថយន្ត​ចោរលួច​នេះ​នឹង​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​មុខសញ្ញា​ហើយ​។​ដោយ​សន្និដ្ឋានថា​ចោ​លួច​រថយន្ត​នេះ​ជា​មុខសញ្ញា​ចាស់​។​

​សមត្ថកិច្ច​ស្រុក​កណ្តៀង​បានឱ្យដឹង​ដែរ​ថា កាលពី​ថ្ងៃទី​២៥​។ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ រថយន្ត Camry ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជា​កម្មសិទ្ធិ​របស់លោក ញឹម រដ្ឋា អាយុ​៤៩​ឆ្នាំ ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្តពោធិ៍សាត់​។

ក៏ត្រូវ​បាន​ចោរលួច​យក​ចេញពី​ក្នុង​របង​មុខផ្ទះ​ដោយ​សុវត្ថិភាព​ខណៈ​ម្ចាស់​រថយន្ត​កំពុង​លង់លក់​ក្នុង​ដំណេក​ផងដែរ ស្ថិតក្នុង​ភូមិ​តា​ស្តី ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ មកដល់ពេលនេះ ពុំទាន់​ឃើញ​មាន​សមត្ថកិច្ច តាម​ប្រមាញ់ ក្រុមចោរ​នោះបាន​នៅឡើយ​ទេ​៕S/