​រថយន្ត​”Hyundai All-NewKona 2019″​បង្ហាញមុខ​ទីផ្សារ​កម្ពុ​ជាមុន​ដំណាច់​ឆ្នាំ​

750
ចែករម្លែក
  • 11
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ស្រប​ពេលដែល​ទីផ្សារ​រថយន្ត​ប្រភេទ​ថ្មីៗ​បានក្លាយ​ជាទី​ពេញ​និយម​កាន់តែ​ច្រើនឡើង​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​រថយន្ត​ប្រភេទ​”HyundaiAll-NewKona2019″​បានបង្ហាញ​ទីផ្សារ​មុន​ដំណាច់​ឆ្នាំ​ដែល​នឹង​ឈាន​មកដល់​ថ្ងៃ​ខាងមុខនេះ​។​

​រថយន្ត​បែប​ទំនើប​ដែល​បង្ហាញ​វត្តមាន​នេះ​ជា​របស់​Kona​បង្ហាញ​អំពី​គោលដៅ​រចនា​នាពេល​អនាគត​នៃ​ម៉ូ​ឌែ​ល SUV ជំនាន់​ក្រោយ របស់​ក្រុមហ៊ុន Hyundai Motor និង​រថយន្ត​បង្កើត​នូវ​រូបរាង​ដ៏​ល្អ​តែមួយគត់ នៃ​រថយន្ត​SUV​ខ្នាតតូច​។​រថយន្ត​Suv​ថ្មី​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ដោយយោង​តាម​តំបន់ឆ្នេរ​នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក​។

បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ លោក Brian Ko​អគ្គនាយក​ក្រុមហ៊ុន HyundaiCamkoMotor​បានឱ្យដឹងថា​រថយន្ត​ប្រភេទ​ថ្មី​បច្ចុប្បន្ន​បាន​ក្លាយជា​ទីផ្សារ​ល្អ​ជាង​រថយន្ត​មួយ​ទឹក​ដែល​គេ​នាំចូល​កាល​ពីមុនមក​។​ការប្រើ​រថយន្ត​ថ្មី​សន្លាង​ក្រៅពី​ធានាបាន​នូវ​របស់​សុទ្ធ​ហើយ​វា​ក៏​ជា​រថយន្ត​ដែលមាន​គុណភាព​ខ្ពស់​មិន​ងាយ​ខូច​ឡើយ​។​ជាមួយ​ការ​នាំចូល​រថយន្ត​ទាំងនេះ​ក្រុមហ៊ុន​ក៏​ធានា​សេវា​ជួសជុល​យ៉ាង​ល្អឥតខ្ចោះ​សម្រាប់​អតិថិជន​ច្រើន​ឆ្នាំ​ថែមទៀត​។​

​លោក​ថា​”​សម្រាប់​រថយន្ត​Kona​ឆ្នាំ​2019​ថ្មី​ទាំងស្រុង​ហើយ​សាក​សម​ល្អឥតខ្ចោះ​សម្រាប់​អតិថិជន​ដែល​ចង់​ក្លាយជា​ម្ចាស់​រថយន្ត​លើកដំបូង​ក៏ដូចជា​អតិថិជន​ដែលមាន​សុភ​វិនិច្ឆ័យ​វ័យក្មេង​និង​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​រថយន្ត​ជប៉ុន​SUV​មួយ​ទឹក​ដែល​ត្រូវ​ការជួសជុល​គុណភាព​និង​ការធានា​រថយន្ត​ម៉ាក​ថ្មី​»​។

លោក​បាន​បន្ថែមថា All-New Kona បានចាប់ផ្ដើម​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ដំបូង ជាមួយនឹង ម៉ូ​ឌែ​ល​ពិសេស Premium ដែល​ភ្ជាប់​មកជា​មួយកញ្ចប់​តម្លៃ​ដ៏​ពិសេស ដែលមាន​លើសពី​ប្រភេទ​រថយន្ត Suv ខ្នាតតូច​ដទៃ​។​
​លោក​បាន​បន្ត​ឱ្យដឹងថា​Kona​ប្រភេទ​រថយន្ត​SUV​ខ្នាតតូច​ដែលមាន​រូបរាង​លេចធ្លោ​ប្លែក​និង​រចនាបថ​ទាក់ទាញ​។​រចនាបថ​រូបរាង​ថ្មី​ទាំងស្រុង​នេះ​រួមបញ្ចូល​គ្នា​ជាមួយនឹង​ភ្លើង​បំភ្លឺ​LED​កាន់តែ​បង្កើន​នូវ​រូបរាង​បែប​បច្ចេកវិទ្យា​ខ្ពស់​ទាន់សម័យ​។​មិន​ត្រឹមតែ​រូបរាង​ថ្មី​មានតែ​មួយគត់​ប៉ុណ្ណោះ​ទេ​Kona​មានការ​រួមបញ្ចូល​គ្នា​ទាំង​រចនាបថ​និង​សមត្ថភាព​ខ្ពស់​និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ប្រចាំឆ្នាំ​។

បន្ថែម​លើ​រូបរាង​ដ៏​ទាក់ទាញ​នេះ ដែល Kona​ក៏មាន​ពណ៌​ជាច្រើន​ដែល​អនុញ្ញាតឱ្យ​អតិថិជន​ជ្រើសរើស ដូចជា​ពណ៌​ស (Chalk White) ប្រាក់​(Silver Lake) ពណ៌​សេ​រ៉ា​មិច​ខៀវ (Ceramic Blue) ពណ៌​ខ្មៅ (DarkNight)​ពណ៌​ក្រហមខ្ចី​(TangerineComet)​អតិថិជន​ដែលមាន​បំណង​ចង់បង្ហាញ​ពី​ភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

ទាក់ទិន​ទៅនឹង​ការបញ្ចេញ​រថយន្ត​ប្រភេទ​ថ្មី​នេះ​លើ​ទីផ្សារ​នៅ​កម្ពុជា​នេះដែរ​លោក​បានឱ្យដឹង​បន្ថែមថា​នឹងមាន​ការចុះ​តម្លៃ​ពិសេស​១០​គ្រឿង​មុនគេ​ព្រម​ជាមួយនឹង​ការបន្ថែម​សាំង​យ៉ាងច្រើន​ឥតគិតថ្លៃ​ថែមទៀត​៕S/សរន

​រថយន្ត​HyundaiAllNewKona2019​បង្ហាញ​ទីផ្សារ​មុន​តំណាច់ឆ្នាំ​មក​២០១៨​មកដល់​ព្រម​ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស​និង​បន្ថែម​សាំង​ឥតគិតថ្លៃ​ផង​(​រូប​៖​ដេប៉ូ​)​