​រន្ទះបាញ់​ក្មេងស្រី​ម្នាក់​ស្លាប់​និង​រងរបួស​ម្នាក់​នៅ​ស្រុក​ចិត្រ​បុរី​

1691
ចែករម្លែក

​ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖ ភ្ហៀ​ង​កក់ខែ​លាយឡំ​នឹង​ខ្យល់​បក់បោក​ដោយ​ផ្គរ​រន្ទះបាញ់ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់បាត់​បង់ជីវិត និង​ម្នាក់ទៀត​រងរបួស​។​ហេតុការណ៍​នៅ​ចំណុច​ភូមិ​ក្រសាំង​ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៨​នេះ​។​
​មន្ត្រីនគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​នេះ​បណ្ដាល​ឲ្យ កុមារី​ម្នាក់​ស្លាប់​និង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស​ហើយ​កុមារី​ដែល​ស្លាប់​បាត​បង់ជីវិត​នោះ​មានឈ្មោះ ស្រួច ស្រី​ពេជ្រ ភេទ​ស្រី​អាយុ​៤​ឆ្នាំ និង​ម្នាក់ទៀត​រងរបួស​ស្រាល ឈ្មោះ ជឿន សៃ​ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ប្ដី​ឈ្មោះ គីន ស្រួច​មាន​អាយុ ៣២​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​មន្ត្រីនគរបាល​រូបនោះ​បានបញ្ជាក់​ទៀតថា កុមារី​រងគ្រោះ​ដល់​ជីវិត​នោះ​មាន​បងប្អូន​ចំនួន​៣​នាក់​ហើយ​នាង​ជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ ហើយ​ប​ច្ចប្ប​ន្ន​សព​កុមារី​ត្រូវ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រន្ទះបាញ់​ក្មេងស្រី​ម្នាក់​ស្លាប់​និង​រងរបួស​ម្នាក់​នៅ​ស្រុក​ចិត្រ​បុរី​