​រន្ទះបាញ់​ងាប់​គោ​កសិករ​ថៃ​ដើមកំណើត​ខ្មែរ​១​ក្រោល​ចំនួន​២៧​ក្បាល​

175
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​ព្រំដែន​កម្ពុជា​ថៃ​៖​ក្នុងពេល​មាន​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​និង​ថែម​រន្ទះបាញ់​ងាប់​គោ​កសិករ​ថៃ​ដើមកំណើត​ខ្មែរ​១​ក្រោល​ចំនួន​២៧​ក្បាល​។​គ្រោះកាច​ធម្មជាតិ​នោះ​កើតឡើង​កាលពី​នៅវេលា​ល្ងាច​ថ្ងៃទី​២​ខែមេសា​ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​/​ឃុំ​ណូន​ម៉ាក់​មុន​ស្រុក​គោក​ធ្យូង​ខេត្ត​ស្រះកែវ​ទល់មុខ​ឬ​ឈម​នឹង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​គ្រោះ​រន្ទះបាញ់​នេះ​បង្ក​ឱ្យ​ពលរដ្ឋ​ថៃ​-​កម្ពុជា​នៅតាម​ជនបទ​ស្រុក​ស្រស​ស្រែចម្ការ​ពិសេស​បណ្តោយ​ព្រំដែន​ថៃ កម្ពុជា​មានការ​ភ័យខ្លាច ៕S/

​រូបថត ៖ រន្ទះបាញ់​ស្លាប់​គោ​កសិករ​ថៃ​ដើមកំណើត​ខ្មែរ​១​ក្រោល​ចំនួន​២៧​ក្បាល (​រូប ៖ សហការី )​