​រន្ទះបាញ់​យុវជន​ម្នាក់​ស្លាប់​ពេល​លេង​ទាត់​បាល់​មេឃ​កំពុង​ភ្លៀង​

603
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​លេង​ទាត់​បាល់​ពេល​មេឃ​កំពុង​ភ្លៀង​ត្រូវ​រន្ទះបាញ់​ស្លាប់ យុវជន​ស្នេហា​កីឡាបាល់ទាត់​ម្នាក់ នៅ​ភូមិ​អូរ​ស្វាយ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​៤​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ។​​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​គង់​ឲ្យ​ដឹងថា : ជនរងគ្រោះ​មានឈ្មោះ​​ឆន ចន្ថា​ប្រុស អាយុ​១៧​ឆ្នាំ មុន​គ្រោះថ្នាក់​មាន​លំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

សមត្ថកិច្ច​បន្តថា : នៅមុន​ពេល​កើត​ហេ​គុ​នោះ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ។ ខណ​:​នោះ​យុវជន​រងគ្រោះ​រួម​ជាមួយនឹង​មិត្តភក្តិ​នៅ​ក្នុងភូមិ​ជាមួយគ្នា​បាននាំគ្នា​រត់​លេង​ទាត់​បាល់​យ៉ាង​សប្បាយ ។​
ប៉ុន្តែ​ពេល​បាល់​បាន​ខ្ទាត​ទៅ​ក្រោម​ដើម​ចាន់​គី​រី​មួយ​ដើម​ធំ​ជិត​កន្លែង​លេង​បាល់ ពេលនោះ​ក្មេងប្រុស​រងគ្រោះ​ក៏រ​ត់ទៅ​រើស​បាល់​ក៏ត្រូវ​រន្ទះបាញ់​ចំ​ស្លាប់​តែម្តង​៕S/

​រន្ទះបាញ់​យុវជន​ម្នាក់​ស្លាប់​ពេល​លេង​ទាត់​បាល់​មេឃ​កំពុង​ភ្លៀង​