​រន្ទះបាញ់​សម្លាប់​គោ​ញី​ឈ្មោល​ចំនួន​៧​ក្បាល​នៅ​ស្រុក​ក្រគរ​

545
ចែករម្លែក

ដោយ​ពស​/​ពោធិសាត់​៖​សត្វ​គោ​ញី​ឈ្មោល​ចំនូ​ន​៧​ក្បាល​បាន​ងាប់​គរ​ជើង​គ្នា​ដោយសារ​រន្ទះបាញ់​នៅ​ចំណុច​មុខ​ខ្ទម​អ្នកតា​មួយកន្លែង​ស្ថិត​ក្នង​ភូមិ​សាន​សរ​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ​ខេត្តពោធិសាត់​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅ​រសៀល​ថ្ងៃកើតហេតុ​នៅ​ចំណុច​ភូមិ​សាន​សរ​ផ្ទៃមេឃ​ពណ៌​ខ្មៅ​និង​មាន​ខ្យល់​បក់បោក​យ៉ាងខ្លាំង​។​មួយសន្ទុះ​ក្រោយមក​ក៏មាន​ភ្លៀងរលឹម​។

​ប្រភព​បន្តថា​សត្វ​គោ​ដោយ​ឃើញ​ខ្យល់​និង​មាន​ភ្លៀង​ក៏​នាំគ្នា​រត់​មក​ជ្រក​ក្រោម​ដើមឈើ​ធំៗ​ក្នុង​ខ្ទម​អ្នកតា​។​ស្របគ្នា​នោះ​ក៏​រន្ទះបាញ់​ឆាំង​ឡើង​ធ្វើឱ្យ​សត្វ​គោ​ទាំងនោះ​ដួល​ដេក​រេល​តែម្តង​។​ម្ចាស់​គោ​ទាំងនោះ​បានត្រឹមតែ​ស្រណោះ​និង​សោកស្តាយ​តែប៉ុណ្ណោះ​៕S/