​រន្ទះបាញ់​ស្លាប់​មនុស្ស​ពីរ​នាក់​ពេល​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​

580
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​បុរស​២​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ខណៈ​ចូល​ជ្រក​ភ្លៀង​ក្រោម​ឈើ​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី​ថ្ងៃទី​០៦​ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​អារញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​ពិតជា​មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ចំណុច​ផ្លូវដី​ក្រហម​ទៅ​ភ្នំ​ក្រោម​ខាងកើត​ប្រឡាយ ស្ថិតនៅ​ភូមិ​អារញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ សាកសព​ទី​១ ឈ្មោះ សាយ ប៊ុន​តាន់ ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ មុខរបរ ដឹក​ទឹក​សុទ្ធ​លក់ រស់នៅ​ភូមិ​ត្រៀក សង្កាត់ សៀមរាប ក្រុង​សៀមរាប​។​ឯ សាកសព​ទី​២ មិនទាន់​ស្គាល់​អត្តសញ្ញាណ រង់ចាំ​ក្រុមគ្រួសារ​សព​មកពី ព្រែក​ទាល់ ខេត្តបាត់ដំបង តែ​ដឹងថា​មានមុខរ​បរជា​អ្នកលក់​ឈូក​។​

​សមត្ថកិច្ច​បន្ថែមថា​មូលហេតុ​គឺ​ជ្រក​ភ្លៀង​នៅ​រោង​ស​ង្ក័​សី​ក្រោម​ដើមឈើ​ធំ​។​សព​បុរស​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​រក្សាទុក​នៅ​វត្ត​អធ្វា​សង្កាត់​សៀមរាប​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/