​រន្ទះបាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់​ងាប់​គោ​៣​ក្បាល​និង​ខូចខាត​ផ្ទះ​២​ខ្នង​

884
ចែករម្លែក
  • 20
    Shares

​ដោយៈ​អង្គរតូច​/​សៀមរាប​:​ភ្លៀង​មួយ​មេ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បង្កឱ្យមាន​រន្ទះ​បាញ់សម្លាប់​មនុស្ស​ម្នាក់រ​បួស​ម្នាក់​ងាប់​សត្វ​គោ​៣​ក្បាល​ឆ្កែ​១​ក្បាល​និង​ខូចខាត​ផ្ទះ​២​ខ្នង​។​គ្រោះធម្មជាតិ​នេះ​បានកើត​ឡើង នៅក្នុង​ភូមិសាស្ត្រ​ឃុំ​មុខ​ប៉ែន​និង​ឃុំ​ព្រៃ​ជ្រូក​ទឹកដី​ស្រុក​ពួក​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​។​
​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ករណី​រន្ទះបាញ់​នោះ កើតឡើង​នៅ​នៅ​ចំណុច​ត្រពាំង​តា​អុក​ទឹក ភូមិ​គោក​រាំង ឃុំ​មុខ​ប៉ែន បណ្ដាល​ឲ្យ​ឈ្មោះ វឿន ដុស ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ ស្លាប់​នៅនឹងកន្លែង​កើត​ហេ​ត​។​ឯ ឈ្មោះ ជន ន​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ទាំងពីរ​នាក់​កំពុង​ដើរ​ឃ្វាលគោ ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ។​

​លោក​អធិការ​បន្តថា ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល​នៅក្នុង​ឃុំ​ព្រៃ​ជ្រូក មាន​ករណី​រន្ទះបាញ់​ងាប់​គោ​៣ ក្បាល កើតឡើង​នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​ផ្លាំ​ង ហើយ​នៅ​ភូមិ​ប្រាសាទ និង​នៅ​ភូមិ​ស្វាយ​ច​ន្ទោ​រ ក៏​កើតមាន​នូវ​ករណី​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ខ្នង ក្នុងនោះ​មួយ​ខ្នង​ទំហំ​៦​គុណ​៧​ម៉ែត្រ រលំ​ធ្លាក់​ពី​ជើងតាង និង​មួយ​ខ្នង​របើក​ដំបូល​ផងដែរ ដែល​នេះ​គឺជា​គ្រោះធម្មជាតិ​៕S/

​រន្ទះបាញ់​ស្លាប់​ម្នាក់​របួស​ម្នាក់​ងាប់​គោ​៣​ក្បាល​និង​ខូចខាត​ផ្ទះ​២​ខ្នង​