​រន្ធត់​ណាស់​!​ជិះ​ម៉ូតូ​ដឹក​ប្រេង​ដួល​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ស្លាប់​ក្នុង​ភ្នក់ភ្លើង​

636
ចែករម្លែក
  • 1.2K
    Shares

ដោយ​៖​គ្រី​សម្បត្តិ​/​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ឆេះ​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ដឹក​ប្រេងសាំង​ហើយ​គេច​ពី​រ៉ឺម៉ក​បណ្តាលឱ្យ​ដួល​ឆាបឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​។​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង តាម​បណ្តោយ​ផ្លូវ ៣៣៧ កែង ៥២៨ ទល់មុខ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ស្ថិតក្នុង​សង្កាត់ បឹងកក់​ទី​១ ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​ព្រឹក​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ ។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដែលជា​កម្មករ​ដឹក​ប្រេងសាំង​តាម​ម៉ូតូ​ជិះ​តាម​បណ្តោយ​ផ្លូវ​៣៣៧​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​យ៉ាង​លឿន​។​លុះ​ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​បានគេច​រ៉ឺម៉ក​មួយគ្រឿង​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥២៨​ក្នុង​ទឹ​សដៅ​ពី​ត្បូង​ទៅ​ជើង​បណ្តាលឱ្យ​ម៉ូតូ​ដួល​អូស​បែក​ផ្កាភ្លើង​ឆាបឆេះ​ជាមួយ​ប្រេងសាំង​ឆេះ​រោល​ស្លាប់​អ្នកជិះ​ម៉ូតូ​ដឹក​នៅ​ហ្នឹង​កន្លែង​តែម្តង​។​

​ជាមួយគ្នានេះ​អណ្តាតភ្លើង​ក៏​រាលដាល​ឆេះ​រថយន្ត​ឡិច​ស៊ី​សព​ណ៌​ស្ករ​មួយគ្រឿង​ដែល​ចត​មុខ​ហាង​អា​ម៉ា​ហ្សូ​ន និង​បង្គោល​ភ្លើង ធ្លាក់​ខ្សែភ្លើង​រប៉ាត់រប៉ាយ ។​ក្រោយពេល​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង​បាន​ចេញមក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​ផងដែរ​។​ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ហើយ​សមត្ថកិច្ច​ស្រាវជ្រាវរ​កសាច់​ញា​ត្តិ​ដើម្បី​ប្រគល់ជូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​