​របប​ប្រាក់​សោធន​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០១៩​នេះ

1034
ចែករម្លែក

​ដោយៈ​ពៅ​និមល​/​ភ្នំពេញ​:​ស្រប​ពេលដែល​សេចក្តីព្រាងច្បាប់​អំពី​ប្រាក់​សោធន​បាន​កំពុង​រៀបចំ និង​រង់ចាំ​ការសម្រេច​ជា​ផ្លូវការ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​។​លោក​មន្ត្រី​អ្នកនាំពាក្យ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​)​បានលើកឡើង​ថា​របប​ផ្នែក​សោធន​(​ប្រាក់​រឺ​ត្រែ​ត​)​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​៤​ខាងមុខ​។ ខណៈដែល​បច្ចុប្បន្ន ប​.​ស​.​ស កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ គ្រប់​ជ្រុងជ្រោយ ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច និង​ការរីកចម្រើន​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ មន្ត្រី​អ្នកនាំពាក្យ ប​.​ស​.​ស នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​ថា​ទាក់ទង​នឹង​របប​ផ្នែក​ប្រាក់​សោធន​នេះ​នឹង​ដាក់ឱ្យ​អនុវត្តន៍​ទៅដល់​បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ​និង​បុគ្គល​ទាំងឡាយណា​ស្ថិតក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ការងារ​ដែល​រួមទាំង​បុគ្គលិក​តាមផ្លូវ​អាកា​សនា​វា​សមុទ្រ​អ្នកបម្រើ​នៅតាម​ផ្ទះ និង​បុគ្គល​ស្វែងយល់​ជាដើម​។​

​ក្នុងនោះ​ចំពោះ​បុគ្គល​ដែល​ធ្វើការ​២​ទៅ​៣​កន្លែង​គឺអាច​នឹង​ទទួលបាន​ដូចគ្នា​។​ប៉ុន្តែ​អាស្រ័យទៅលើ​ប្រាក់​ឈ្នួល​និង​ការបង់​ភាគទាន​របស់គាត់ មកកាន់ ប​.​ស​.​ស គឺ​យើង​នឹង​រក្សាទុក​ជូន​សាមីខ្លួន​នោះ​វិញ​។

ទន្ទឹមនេះ លោក​មន្ត្រី​អ្នកនាំពាក្យ​បាន​អំពាវនាវ​ថា សូមឱ្យ​សមាជិក​ទាំងអស់​ជឿជាក់​ទុកចិត្ត​លើ ប​.​ស​.​ស​ព្រោះ​ដោយសារ​រយៈពេល​កន្លងមក​ថ្វីត្បិតតែ​ធ្លាប់មាន​បញ្ហា​ការរិះគន់​តិចតួច​។​ប៉ុន្តែ​នោះ​មិនមែនជា​បញ្ហា​ដែល​យើង​មិនអាច​ដោះស្រាយ​បានទេ​ពោល​គ្រប់​បញ្ហា​ទាំងអស់​នៅ​ទូទាំងប្រទេស គឺ​មន្ត្រី​ប​.​ស​.​ស គ្រប់​ជាន់ថ្នាក់​តែងតែ​ព្យាយាម​ដោះស្រាយ​។​

​សូមបញ្ជាក់ថា​ផ្នែក​ប្រាក់​សោធន​នេះ​សម្រាប់​ជន​ដែល​នឹង​អាច​ទទួលបាន​គឺ​នៅពេលដែល​ពួកគាត់​ចាស់ជរា​ឬ​ធ្លាក់​ក្នុង​ទុព្វលភាព​(​អ្នកមាន​កម្លាំង​ខ្សោយ​)​ឬ​មរណៈភាព​របស់​មេ​គ្រួសារ​ដែល​ត្រូវ​ទទួលបាន​ប្រាក់​សោធន​ជរាភាព ឬ​ប្រាក់​សោធន​ទុព្វលភាព ឬ​ប្រាក់​សោធន​ចំពោះ​អ្នក​នៅក្នុង​បន្ទុក​មាន​ប្តី ឬ​ប្រពន្ធ​និង​កូន​នៅក្នុង​បន្ទុក​ដែល​មិនទាន់មាន​លទ្ធភាព​រក​ប្រាក់ចំណូល​៕S/