​របូត​ទុយោ​ធុង​ហ្គាស​ឆាបឆេះ​ខំ​អោប​មួល​បិត​ក្បាល​រុំ​មី​ណេ​រលាក​ដៃជើង​របួស​ពេញ​ខ្លួន​

1417
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៨ បុរស​ម្នាក់ ជា​អ្នក​ប្រក​របរ បញ្ចូល​ហ្គាស ខណៈដែល​កំពុង​បញ្ចូល​ហ្គាស​ដាក់​តាម​កំប៉ុង​តូចៗ​។ ស្រាប់តែ​ដាច់​របូត​ទុយោ​ចេញពី​ធុង​ហ្គាស​ធំ ធ្លាយ​ប៉ះ​ភ្លើងចង្ក្រាន​ក្បែរ​នោះ ទើប​ឆាបឆេះ ភ្លាម​ម្ចាស់​ព្យាយាម រំកិល​ធុង​ចេញ និង​យក​ភួយ​ជ្រលក់​ទឹក​ដើម្បី​ចូល​ពន្លត់ភ្លើង បង្ក​ឲ្យ​ឆេះ​រលាក​ពេញដៃ​ជើង ខ្លួន ត្រូវបាន​ពលរដ្ឋ​ក្បែរ​ខាង​ជួយ​អន្តរាគមន៍ យក​បំពង់​ពន្លត់​អគ្គិភ័យ​ចូល​ជួយ​បាញ់​ពន្លត់​ឲ្យ​ភ្លើង​រលត់ទៅវិញ មិន​រាលដាល​ដល់​សម្ភារៈ​ក្នុងផ្ទះ ។
​ផ្ទះ​បញ្ចូល​ហ្គាស​នៅ តាមផ្លូវ​បេតុង ក្រុម​១ ភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​បោ​ធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ម្ចាស់ផ្ទះ​ប​ញ្ជូ​ល​ហ្គាស ឈ្មោះ សុខ ទិ​ត្យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​បញ្ចូល​ហ្គាស ស្នាក់នៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត ភូមិធំ ឃុំ​បឹង​លាភ ស្រុក​ស្ទឹងសែន ខេត្ត កំពង់ធំ ។​តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ឲ្យ​ដឹងថា ឃើញ​ជនរងគ្រោះ កំពុង​អង្គុយ​បញ្ចូល​ហ្គាស ផ្ទេរ​ពី​ធុង​ធំ បញ្ចូល​ដាក់​កំពុង​តូចៗ ស្រាប់តែ​ដ​ច់រ​បូត​ទុយោ​ចេញពី​ធុង​ធំ ធ្លាយ​ហ្គាស​ប៉ះ​ជាមួយ ភ្លើងចង្ក្រាន​ដែល​នៅក្បែរ​ឆាបឆេះ ពេញ​ក្នុង​បន្ទប់ ភ្លាមៗ

គាត់​ព្យាយាម រំកិល​ធុង​ហ្គាស​ឆេះ​នោះ​ចេញ​ក្រៅ និង​យក​ភួយ​ជ្រលក់​ទឹក​ទៅ​គប់​ដើម្បី​បិទ​ក្បាល​រ៉ូ​ម៉ា​ណេ ទើបត្រូវ​ភ្លើង​ឆេះ​រលាក​ដៃជើង និង​ខ្លួន ភ្លាមៗ​ត្រូវបាន​អ្នកជិតខាង យក​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន​៥​បំពង់​ចូលទៅ​ជួយ​បាញ់​ពន្លត់ភ្លើង​។​ហើយ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ចុះទៅពិនិត្យ​ផ្ទាល់​ដល់​កន្លែងកើតហេតុ ។​​ជនរងគ្រោះ​ក្រោយ​កើតហេតុ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ជួយ​ដឹក​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ពោធិចិនតុង ៕S/

​របូត​ទុយោ​ធុង​ហ្គាស​ឆាបឆេះ​ខំ​អោប​មួល​បិត​ក្បាល​រុំ​មី​ណេ​រលាក​ដៃជើង​របួស​ពេញ​ខ្លួន​