​របួសធ្ងន់​ពីរ​ដោយ​រថយន្ត​កៀរ​ឱ្យ​ដួល​រួច​បើក​រត់​បាត់​ទាំងយប់​នៅ​ស្រុក​មោង​ឬ​ស្សី​

376
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យុវជន​ម្នាក់​រយៈ​ក្បាល​យ៉ាង​វែង​និង​ម្នាក់ទៀត​បាក់ជើង​ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​កៀរ​ឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិតក្នុង​ក្រុមទី​១១​ភូមិ​ថ្នល់​បត់​ឃុំ​ឫស្សី​ក្រាំង​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង​កាល​ពីយ​ប់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩​។

​លោក​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូល​ដ្នា​ន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​យុវជន​ទាំងពីរ​នាក់​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ​ចាន់​ថាច​ន្ធូ​អាយុ​២១​ឆ្នាំ​។​អ្នកជិះ​ខាងក្រោយ​ឈ្មោះ​ញាន​មិត្ត​អាយុ​២៥​ឆ្នាំ​របួស​បាក់ជើង​ខាងឆ្វេង​។​ទាំងពីរ​នាក់​ត្រូវ​សមត្ថកិច្ច​ដឹក​ទី​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​។​

​ចំណែក​តៃកុង​និងរ​ថយ​ន្យ​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​បាន​បើក​រត់​បាត់ស្រមោល​។​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ​ស៊េរី​2017​ពាក់​ស្លាក​លេខ​1X9929​ជិះ​ដោយ​យុវជន​២​នាក់​ធ្វើដំណើរ​ពី​ទិស​ភ្នំពេញ​ទៅ​បាត់ដំបង​(​ទិសដៅ​ស្របគ្នា​) ៕S/

#