​របួសធ្ងន់​ម្នាក់​ស្រាល​ពីរ​នាក់​ដោយសារ​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​រំដួល​

70
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ចំណែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ស្រាល​នៅក្នុង​ករណី​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ទាបភ្លឺ​ចូល​នៅ​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​នៅលើ​ផ្លូវ​លេខ​១៣​ត្រង់ចំណុច​ស្ថិតនៅ​ភូមិ​ចក​ឃុំ​កំពង់​ចក​ស្រុក​រំដួល ខេត្ត​ស្ចា​យ​រៀង រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ម៉ូតូ​ទី​១ ម៉ាក្ស​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​2019 ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1G.0973​បើកបរ​ដោយ​ឈ្មោះ​ដុក​ឈាង​ភេទ​ប្រុស​អាយុ​31​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​កៀប​ក្តាម​ឃុំ​ត្រពាំង​ស្តៅ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​(​មាន​មួកសុវត្ថិភាព​)​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់​។ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង អ្នករួមដំណើរ​ម្នាក់ ឈ្មោះ អន សា​មន ភេទ ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​(​មាន​មួកសុវត្ថិភាព​)​រងរបួស​ស្រាល​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ ពេលមកដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា​CBR ដែល​ជិះ​មកពី​ទិស​ខាងត្បូង​។​

​ប្រភព​ដដែល​បាន​បន្តថាៈ អ្នកបើកបរ​ម៉ូតូ​ទី​២ ឈ្មោះ អ៊ុ សា​ភា​ច ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​បា​ក្រុង ឃុំ​ស្វាយចេក ស្រុក​រំដួល​ខេត្តស្វាយរៀង ជិះ ម៉ូតូ​ម៉ាក្ស ហុងដា CBR ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1ID.6487​មិន​ពាក់មួក​សុវត្ថិភាព​រង​របួសស្រាល​ម៉ូតូ​ខូចខាត​ធ្ងន់​។​មូលហេតុ​ដោយសារ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1G .0973 បើក​មិន​ប្រកាន់​ស្តាំ​៕S/​