​របួសធ្ងន់​៣​នាក់​ដោយ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នៅ​ស្រុក​សង្កែ​

98
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​បុរស​បីនាក់​បាន​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរ​ដើម្បី​សង្គ្រោះបន្ទាន់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​។​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២​នៅ​លើក​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ក្រុមទី​០៦​ភូមិ​ស្វាយ​ធំ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។​

​លោក​ជាវ​ណ្ឌី​អធិការរង​ស្រុ​ល​សង្កែ​បានឱ្យដឹងថា​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​C125​សេរី​១៩​ពាក់​ស្លាក​លេខ​បាត់ដំបង​1AG0225​ជិះ​ឌុប​គ្នា​ស្រី​ប្រុស​ពីរ​នាក់​។​អ្នកបើកបរ​ឈ្មោះ​ជឿន​វិត​ភេទ​ប្រុស​មុខរបរ​ជាងសំណង់​រស់នៅ​ភូមិ​ពុកឆ្មា​(​ជនបង្ក​)​ដោយ​បើក​ឌុប​ស្ត្រី​ម្នាក់​ឈ្មោះ​.​ពឿ​ត​ដា​រ៉ាត់​។​

​ម៉ូតូ​ជនរងគ្រោះ​ដែល​បើកបរ​នៅខាងមុខ​តែម្នាក់ឯង​មានឈ្មោះ​រឿប​សារី​ភេទ​ស្រី​រស់នៅ​ភូមិ​ទួល​ល្វៀង​(​កំណប់​)​ជិះ​ម៉ូតូ​ម៉ាក​ទ្រី​ម​សង់​C125​ពណ៌​ខ្មៅ​ស៊េរី​១៩​ពាក់​ស្លាក​លេខ​បាត់ដំបង​1AD.4065​។​បន្ទាប់មក​ជនរងគ្រោះ​ទាំងសងខាង​ត្រូវបាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​វិសាល​សុខ​ដឹក​យកទៅ​ដើម្បី​សង្គ្រោះបន្ទាន់​៕S/