​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​បំផុត​សម្រាប់អ្នកទេសចរ​

653

(​ត្បូងឃ្មុំ​)៖​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រៃអង្គរ​ក្នុង​ឃុំ​ដូនតី​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​គឺ​នៅតែ​ជាទី​កន្លែង​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​នៅ​ទីនោះ​ក្រៅពី​មាន​ប្រាសាទបុរាណ​គឺមាន​ព្រះពុទ្ធ​បដិមាករ​ជាង​៥.០០០​អង្គ​តម្លៃ​ជាង​១​លាន​ដុល្លារ​តម្កល់ទុក​សម្រាប់​ទ​ស្សនា​និង​គោរពបូជា​ទៅតាម​ជំនឿ​នៃ​ព្រះពុទ្ធសាសនា​។​

ព្រះ​តេជគុណ​នេ​ត​ឈុន​ចៅអធិការ​វត្ត​ព្រៃអង្គរ​ក្នុង​ដែល​ស្ថិតនៅក្នុង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន​បាន​មាន​សង្ឃដីកា​បញ្ជាក់ថា​ជា​ទៀងទាត់​ភ្ញៀវ​តែង​មក​គោរពបូជា​តាមបែប​ព្រះពុទ្ធសាសនា​នៅ​ចុង​សប្តាហ៍​និង​ថ្ងៃសីល​។​ក្នុងនោះ​មាន​ភ្ញៀវ​ក្នុងស្រុក​មកជា​លក្ខណ​:​គ្រួសារ​មាន​សមាជិក​ពី​៣​ទៅ​៤​នាក់​ដែលមាន​ពី​២០​ទៅ​៣០​គ្រួសារ​ក្នុង​មួយថ្ងៃ​។​

ក្រៅពីនោះ​គឺមាន​ភ្ញៀវ​មកពី​ប្រទេសជិតខាង​មាន​ថៃ​និង​វៀតណាម​ដែល​កាន់សាសនា​ព្រះពុទ្ធ​តែង​បាន​ចូលមក​គោរពបូជា​អុជ​ធូប​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ម្ចាស់​ប្រាសាទ​ទាំងបី​ដែលមាន​ប្រាសាទ​ព្រះអង្គ​ខ្មៅ​,​ប្រាសាទ​រូប​ព្រះ​ពុទ្ធអង្គ​ផ្ទំ​និង​ព្រះអង្គ​ចំនួន​៥.៥៥៥​គង់​ក្នុង​ព្រះកាយ​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ​។​
​ ​ព្
រះ​តេជគុណ​មាន​សង្ឃដីកា​បន្តថា​ចំណែក​ភ្ញៀវទេសចរ​មកពី​បណ្តា​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​គឺ​បានមក​ទស្សនា​កម្សាន្ត​សប្បាយ​។​អ្នកខ្លះ​បាន​ថត​ផ្តិត​យក​រូបភាព​ទេសភាព​និង​មួយចំនួនទៀត​មកជា​រូបភាព​ទស្សនកិច្ច​សិក្សា​ពី​ប្រាសាទ​ប្រ​ធាតុ​និង​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​,​ហ្លួង​ព្រះស្តេច​កន​,​បឹង​កោះ​និង​បឹង​ប្រាក់​។​

ភាគច្រើន​នៃ​ភ្ញៀវ​ទាំងនេះ​មកលេង​នៅ​ថ្ងៃបុណ្យ​ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ​គឺ​រយ​:​ពេល​ពីរ​សប្តាហ៍​នោះ​មាន​អ្នក​មកលេង​កម្សាន្ត​សប្បាយ​ដល់​ទៅ​រាប់ម៉ឺន​នាក់​។​ជាមួយ​នោះ​នៅ​ចុង​សប្តាហ៍​ក៏មាន​ជា​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​មកពី​ប្រទេស​បារាំង​,​ប្រទេស​ហូ​ឡង់​,​ប្រទេស​អូស្ត្រាលី​និង​សហរដ្ឋអាមេរិក​ក៍បាន​មក​ទស្សនា​នៅទីនេះ​ដែរ​។​

​ព្រះចៅអធិការ​បន្ថែមថា​ដើម្បី​ធ្វើ​ឲ្យ​រឹតតែ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​មកលេង​កម្សាន្ត​សប្បាយ​និង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ប្រណិប័តន៍​ប្រមាណ​៨០​ភាគរយ​នោះ​ខាង​វត្ត​ព្រៃអង្គរ​ក្នុងនៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន​បាន​សហការ​ជា​អាជ្ញាធរ​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​ទាំងអស់​ប្រឹងប្រែង​កសាង​អភិវឌ្ឍន៍​សមិទ្ធផល​ជាច្រើន​ទៀត​។​

ក្នុងនោះ​ដូចជា​កំពុង​សាងសង់​ព្រះពុទ្ធ​បដិមាករ​ចំនួន​៥​អង្គ​បន្ថែមទៀត​ដែល​មួយអង្គៗ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​។​បច្ច័យ​ទាំងនោះ​គឺ​បានមកពី​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​ហើយ​ជាមួយ​នោះ​គឺ​គ្រោង​នឹង​កែច្នៃ​បឹង​កោះ​ប្រាក់​ឲ្យ​មាន​សោភ័ណភាព​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​។​
​ ​
គួរបញ្ជាក់​ថា​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន​ឬ​ហៅថា​វត្ត​ព្រៃអង្គរ​ក្នុង​មាន​ផ្ទៃក្រឡា​២,៥០​គីឡូម៉ែត្រ​បូ​ន​ជ្រុង​ដែលមាន​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧​និង​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ចូលទៅ​ដល់​។​ទីនោះ​បាន​រំលេច​ទៅដោយ​ប្រាសាទបុរាណ​ចំនួន​បី​គឺ​ប្រាសាទ​ប្រ​ធាតុ​ចំនួន​១​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​ឬ​ប្រាសាទព្រៃ​អង្គរ​ចំនួន​ពីរ​នៅក្បែរ​គ្នា​។
​ប្រាសាទ​នីមួយៗ​មាន​ទទឹង​៦,៤០​ម៉ែត្រ​និង​បណ្តោយ​៦,៨០​ម៉ែត្រ​សង់​ពី​ដីឥដ្ឋ​នា​សតវត្សរ៍​ទី​៦​។​បច្ចុប្បន្ន​ប្រាសាទ​ស្រី​គ្រប់លក្ខណ៍​២​នៅ​ជិតគ្នា​បាន​ចាស់​ទ្រុឌទ្រោម​ខ្លាំងណាស់​ទៅហើយ​។​ប៉ុន្តែ​មិនទាន់មាន​ការជួសជុល​អភិរក្ស​នៅឡើយ​ទេ​គឺ​ខុសពី​ប្រាសាទ​ប្រ​ធាតុ​ទើបបាន​ជួសជុល​ហើយដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​។​

ចំណែក​រូប​ព្រះពុទ្ធ​បដិមាករ​ព្រះអង្គ​ធំ​ផ្ទំ​ទទឹង​ព្រះកាយ​ប្រវែង​១៣,២០​ម៉ែត្រ​និង​បណ្តោយ​៤៥,៣០​ម៉ែត្រ​សង់​ពី​បេតុង​គឺ​ខាងក្នុង​ព្រះកាយ​ព្រះអង្គ​ផ្ទំ​នេះ​មាន​រូប​ព្រះពុទ្ធ​បដិមាករ​ចំនួន​៥.៥៥៥​អង្គ​សង់​ពី​លោហ​:​ធាតុ​ស្ពាន​។

​ព្រះពុទ្ធ​រូបនោះ​មួយអង្គៗ​មាន​ភ្នែន​ទំហំ​០,២៥០​ម៉ែត្រ​និង​កម្ពស់​០,២២០​ម៉ែត្រ​ដែល​តម្លៃ​ក្នុង​មួយអង្គ​៤៥​ដុល្លារ​សរុបទៅ​ការសាងសង់​អស់​ជាង​១​លាន​ដុល្លារ​ដោយបាន​សាងសង់​នៅ​ចន្លោះ​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១១​។​ថវិកា​ទាំងនោះ​គឺ​បានមកពី​ជំនួយ​របស់​សប្បុរសជន​ដែល​គាំទ្រ​វិស័យ​ព្រះពុទ្ធសាសនា​បាន​ជួយឧបត្ថម្ភ​គឺអាច​ចាត់ទុកជា​រូប​ព្រះពុទ្ធ​ធំ​និង​មាន​ចំនួន​ច្រើន​អង្គ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​យក​គំរូ​តាម​ប្រទេស​ភូមា​៕S/​ ​ដោយ​:​គង់​ហេង​

​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ហ្លួង​ព្រះស្តេច​កន​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​បំផុត​សម្រាប់អ្នកទេសចរ​


​ ​