​រយៈពេល​ជាង​៩០​ម៉ោង​ទើប​បំបែកសំណុំរឿង​ឃាតកម្ម​នៅ​មណ្ឌលគិរី

919
ចែករម្លែក

(​មណ្ឌលគិរី​)៖​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​បាននិងកំពុង​បន្ត​ការសួរចម្លើយ​លើ​ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាប់ខ្លួន​ក្រោយ​ការស៊ើបអង្កេត​រយៈពេល​៩៣​ម៉ោង​ក្នុងករណី​ឃាតកម្ម​ប៉ុនប៉ង​សម្លាប់​បុរស​ជនជាតិ​ព្នង​ដែល​រង​ការ​ចោទថា​ចេះ​អំពើ​អាប​ធ្មប់​។​ការសួរចម្លើយ​បានធ្វើ​ឡើង​បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​កាលពី​រសៀល​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៧​ស្ថិតនៅ​ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​ស្ទើរតែ​រក​ភស្តុតាង​ក្បែរ​កន្លែងកើតហេតុ​ពុំ​ឃើញ​នោះ​គឺធ្វើឡើង​ពី​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​សហការ​ណ៏​ជាមួយ​នគរបាល​ស្រុក​កោះ​ញែក​ប៉ុស្តិ៍​សុខសាន្ត​និង​ប៉ុស្តិ​អរ​៤​លើ​។​ក្រោម​បញ្ជា​លោក​អ៊ុក​សំណាង​ស្នងការ​នគរបាល​ខេត្ត​និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ប៉ុនប៉ង​ឃាតកម្ម ដែល​បាន​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​២១ និង​២៧ នាទី នៅ​ចំណុច​ខ្ទម​ចាំ​ស្រែ​អូ​ណំ ស្ថិត​ក្នុងភូមិ ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​បាន​ដោយ​ជោគជ័យ​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ញឹន ក្លិ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ​ជនជាតិ​ភ្ន​ង មុខរបរ​កសិករ និង​បាន​នាំទៅ​ឆែក​យក​អាវុធ​ដែល​លាក់ទុក​នៅ​ជិត​ខ្ទម​ស្រែ​របស់​ជនសង្ស័យ ។​សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​អាវុធ AK47​ចំនួន​១​ដើម​ដើម្បី​យកទៅ​ធ្វើ​កោ​ល​ស្យ​វិច័យ​ហើយ​និង​បន្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។​

​លោក សូ សុវណ្ណ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​នៅ​កាលពី​ព្រឹក​ថ្ងៃទី​២ សីហា ២០១៧ ថា រហូតមកដល់​ម៉ោង​នេះ ជនសង្ស័យ​នៅ​មិនទាន់​ឆ្លើយ​សារភាព​ពី​ការ​ប្រ​ព្រឹ​ត្តឹ​បទល្មើស​បណ្តាលមកពី​មូលហេតុ​អ្វី​បានជា​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ឃាតកម្ម​លើ​ជនរងគ្រោះ​នៅឡើយ​ទេ​។​តែ​យ៉ាងណា​សមត្ថកិច្ច​កំពុងធ្វើការ​តាម​ជំនាញ​ដើម្បី​ស្រាវជ្រាវ​ពី​ករណី​ខាងលើនេះ​បន្ថែមទៀត​។​នៅ​ថ្ងៃទី​២​សីហា​នោះដែរ​លោក​អ៊ុក​សំណាង​ស្នងការ​នគរបាល​ខេត្ត​បានធ្វើ​ស​ន្និសិត​កាសែត​បង្ហាញមុខ​ជនដៃដល់​ជា​ឃាតករ​។​ក្នុងនោះ​ក៏មាន​មតិ​ផ្តាំផ្ញើរ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​រាយការណ៍​រាល់​ព័ត៌មាន​នានា​ដែល​អាច​ប្រឈម​ជាមួយនិង​សុខទុក្ខ​របស់​ពួកគាត់​ផងដែរ​។​

​គួររំលឹកថា​ជនរងគ្រោះ​មានឈ្មោះ​ម្រើ​ប​ឌី​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ចំណុចកើតហេតុ​បាន​រង​នូវ​ការបាញ់​មួយ​គ្រាប់​ពី​សំណាក់​ឃាតករ​ត្រូវចំ​ថ្ងាស់​ខាងឆ្វេង​ធ្លាយ​ទៅ​ថ្ងាស​ខាងស្តាំ​រងរបួស​ធ្ងន់​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​និង​ត្រូវបាន​ក្រុមគ្រូពេទ្យ​ធ្វើការ​សង្គ្រោះ​ជីវិត​នៅឯ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ សង្ស័យ​រង​ការចោទប្រកាន់ថា​ចេះ​អំពើ​អាប​ធ្មប់​៕S/​ដោយៈ​សាត​ចាន់​បុត្រ

​(​រូបភាពៈ​ជនសង្ស័យ​ក្រោយ​ការចាប់ខ្លួន​និង​រូប​ជនរងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​)(​រូបៈ​សាត​ចាន់​បុត្រ​)