​រយៈពេល​ប្រាំបួន​ខែ​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​ជាង​មួយ​លាន​ពីរ​សែន​នាក់​

491

(​កំពត​)៖​រយៈពេល​ប្រាំបួន​ខែ​នៃ​ឆ្នាំ​២០១៧​ភ្ញៀវទេសច​ត​ជាតិ​និង​អន្តរជាតិ​ចូលមក​កម្សាន្ត​តាម​រមណី​ដ្ឋា​ន​សំខាន់ៗ​ក្នុង​ខេត្តកំពត​មាន​ប្រមាណ​ជាមួយ​លាន​ពីរ​សែន​នាក់​។​បរិមាណ​នេះ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ស្រូប​ទាញ​ភ្ញៀវ​ក្នុង​កម្រិត​នាំមុខ​ខណៈដែល​រមណីយ​ដ្ឋា​ន​ទឹកឈូ និង​ក្រុង​កំពត​នៅ​លំដាប់​លេខ​ពីរ និង​លេខ​បី​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានឱ្យដឹងថា​ដោយ​គិតតែ​រមណីយដ្ឋាន​សំខាន់ៗ​១១​កន្លែង​ក្នុងចំណោម​មណ្ឌល​កម្សាន្ត​ចំនួន​១៧​ទូទាំង​ខេត្ត រយៈពេល​ប្រាំបួន​ខែ​នៃ​ឆ្នាំ​២០១៧​នេះ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​ម​កម្សាន្ត​មាន​ចំនួន​១.១៧៥.៥៣១​នាក់​។

ក្នុងនោះ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ស្ថិតក្នុង​លំដាប់​នាំមុខ​ដែល​ស្រូប​ទាញ​ភ្ញៀវ​កម្រិត​ភាគរយ​ខ្ពស់​ដោយ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​មួយ​នេះ​ទទួលភ្ញៀវ​ជាតិ​បាន​ចំនួន​៤៩១.៤៩០​នាក់​និង​ទេសចរ​បរទេស​៨៦.៩៩៨​នាក់​។​ដោយឡែក​សម្រាប់​រមណី​យ​ដ្ឋា​ន​ធម្មជាតិ​ទឹកឈូ​ស្ថិតនៅ​លំដាប់​លេខ​ពីរ ពោលគឺ​រយៈពេល​ដូចគ្នា​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​ចំនួន​១៩៥.២១០​នាក់​។​

សម្រាប់​ក្រុង​កំពត​ដែលជា​ទីក្រុង​រមណីយដ្ឋាន​បុរាណ​វិញ​ឈរ​ក្នុង​កម្រិត​ទី​បី​ដោយ​ទទួលភ្ញៀវ​សរុប​បាន​១៩២.៦០១​នាក់​។​ទោះជា​បែប​នោះ​ក្តី​របាយការណ៍​បានបញ្ជាក់​ផងដែរ​ថា​បរិមាន​នេះ​មានការ​ថយចុះ​៣,៧២​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៦ ដែលមាន​ភ្ញៀវ​សរុប​១.២១២.០១១​នាក់ ដោយ​ទេសចរ​ជាតិ​មាន​ចំនួន​១.០៩១.៧៩៣​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​១២៩.២១៨​នាក់​៕S/​ដោយ បូកគោ​

​រយៈពេល​ប្រាំបួន​ខែ​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុង​ខេត្តកំពត​ជាង​មួយ​លាន​ពីរ​សែន​នាក់​