​រយៈពេល​២៤​ម៉ោង​គ្រោះថ្នាក់​ចរាចរណ៍បានសម្លាប់​មនុស្ស​ចំនួន​៦​នាក់ ​របួស​២៨​នាក់​

136
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​បានបញ្ជាក់​ថា គិតពី​រសៀល​ម៉ោង​២​ថ្ងៃទី​១ ដល់​ម៉ោង ២​រសៀល ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៩​ ក្នុង​រយៈពេល​ក្នុង​រយៈពេល ២៤​ម៉ោង បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់ និងមាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ២៨ នាក់ ( ស្រី ៤ នាក់ ) ។

​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន​កំណត់​,​មិន​គោរព​សិទ្ធិ​ បត់​មិន​ប្រកាន់​ស្តាំ​ជាដើម​។​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឲ្យមានការខូចខាត យានយន្ត សរុប ជាច្រើន​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន​៣៤ នាក់ នៅ ថ្ងៃទី​២​ខែធ្នូ​នេះ​គឺ​កើតឡើង​ដោយសារហេតុការណ៍ ប៉ះទង្គិចចំនួន ១៤ លើក ៕S/​Ha