​រលំ​ដើមឈើ​នៅ​មាត់​ស្ទឹង​សៀមរាប​បណ្តាលឱ្យ​របួស​៣​នាក់​

270
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​ដើមឈើ​រលំ​សង្កត់​លើ​អ្នកធ្វើដំណើរ​ជិះ​ម៉ូតូ​តាមផ្លូវ​មាត់​ស្ទឹង​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ប្រុស​ស្រី​៣​នាក់​។​ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​និង​ខ្យល់​ហើយ​អ្នកធ្វើដំណើរ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​សៀមរាប​ពី​ខាងលិច​បង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​កកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវ​មួយសន្ទុះ​ធំ​។​

ហេតុការណ៍​រលំ​ដើមឈើ​សង្កត់​មកលើ​អ្នកធ្វើដំណើរ​នោះបាន​កើតឡើង​នៅ​ជិត​គល់​ស្ពានថ្ម​ទល់មុខ​វត្ត​ព្រះឥន្ទ​កោសា​ហៅ​(​វត្ត​កណ្តាល​)​ក្នុងភូមិ​បឹង​ដូន​ប៉ា​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​បាន​ប្រាប់​ឱ្យដឹងថា​ករណី​ដើមឈើ​រលំ​សង្កត់​មកលើ​អ្នកធ្វើដំណើរ​ជិះ​ម៉ូតូ​នោះ​បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​ប្រុស​ស្រី​ចំនួន​៣​នាក់​នៅតាម​បណ្តោយ​ផ្លូវ​ពី​ខាងលិច​ស្ទឹង​សៀមរាប​។​ខណៈ​មេឃ​កំពុង​ភ្លៀង​លាយឡំ​និង​ខ្យល់ក​ន្ទ្រា​ក់​ភ្លាមៗ​នោះ​ត្រូវបាន​កម្លាំង​របស់​ប្រជា​ការពារ​និង​សមត្ថកិច្ច​ព្រមទាំង​ពលរដ្ឋ​បាននាំគ្នា​ជួយ​សម្រួល​ចរាចរណ៍​និង​កាត់​ដើមឈើ​នោះ​ចេញពី​ផ្លូវ​ទើប​អ្នកធ្វើដំណើរ​បាន​បន្តទៅ​ទៀត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់​ដែល​ត្រូវបាន​ឈើ​រលំ​សង្កត់​នោះ​មាន​៖​ទី​១/​ឈ្មោះ ម៉ៅ វណ្ណា​រ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​សិស្ស​ទី​៩​របួស​ជើង​ខាងស្តាំ រយៈ កំភួនជើង និង ខូចខាត​ម៉ូតូ ១ គ្រឿង​ម៉ាក ហុងដា C125 ពណ៌ ខ្មៅ សេរី​2010,​។ ទី​២/ ឈ្មោះ លឹម កិ​ន្និ​ដ្ឋា ភេទ​ស្រី អាយុ ប្រហែល​៣៣​ឆ្នាំ របួសស្រាល​ឈឺ​កញ្ចឹងក​នឹង​ឈឺ​កជើង​ស្តាំ​។​និង​ជនរងគ្រោះ ទី​៣/ ភេទ​ស្រី អាយុ​ប្រហែល​៤០​ឆ្នាំ ខូចខាត​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា សេ​125 ពណ៌​ខ្មៅ សេរី​2010 ផ្លាកលេខ ពោធិ៍សាត់ 1C2106៕S/

​រូបភាព​÷ រលំ​ដើមឈើ​នៅ​មាត់​ស្ទឹង​សៀមរាប បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​៣​នាក់​៕ បាយ័ន​