​រអិល​ធ្លាក់​ក្នុង​រណ្តៅ​រ៉ែ​មាស​បណ្តាល​ឲ្យ​បាក់ជើង​សង្ស័យ​កង្វះ​បច្ចេកទេស​

1072
ចែករម្លែក

(​មណ្ឌលគិរី​)៖​បុរស​កម្មករ​ធ្វើការ​នៅ​រណ្តៅ​រ៉ែ​មាស​ម្នាក់ បាន​រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ​រហូតដល់​បណ្តាល​ឲ្យ​មាន​អាកា​រៈទ​ល់​នោម​មិន​ចេញ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ​បង្អែក​ខេត្ត​។​ប្រភព​បាន​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៣​នឹង​៣៥​នាទី​ទាបភ្លឺ​ថ្ងៃទី ១៧​កក្កដា ២០១៧ មាន​ករណី​គ្រោះថ្នាក់​បណ្តាលមកពី​ការចុះ​បូមទឹក ក្នុង​រណ្តៅ​រ៉ែ​មាស​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ថាប់​សូលី​ណា ស្ថិតនៅក្នុង​សហគមន៍​សិប្បករ​រ៉ែ​មាស​ចុង​ផ្លាស់​។​

​ប្រភព​បន្តថា ជនរងគ្រោះ​មានឈ្មោះ​ជឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ បច្ចុប្បន្ន​ធ្វើការ​នឹង​រស់នៅ​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​បាន​រងរបួស​បាក់ជើង​ស្តាំ ហើយ​ទល់​នោម​មិន​ចេញ ដោយ​មើលឃើញ​ពី​ស្ថានភាព​ជនរងគ្រោះ​កាន់តែ​មិន​ស្រួល ម្ចាស់​រណ្តៅ​រ៉ែ​មាស ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​ពេទ្យ​ខេត្ត​។​

​សមត្ថកិច្ច​ឃុំ​ចុង​ផ្លាស់​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដោយសារ​ជនរងគ្រោះ​ចុះទៅ​បូមទឹក​ក្នុង​រណ្តៅ​ដែលមាន​ជម្រៅ​ជ្រៅ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​មកហើយ ដោយ​មិន​ប្រុងប្រយ័ត្ន រអិល​ជើង​ដួស​ក្នុង​រណ្តៅ​រ៉ែ​តែម្តង​។​
​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កន្លងមក​នៅ​តំបន់​ធ្វើ​រ៉ែ​មាស​ឃុំ​ចុង​ផ្លាស់ តែងមាន​កម្មករ​រង​គ្រោះថ្នាក់​ជា​ញឹកញាប់ ដោយសារ​ការធ្វើ​អាជីវកម្ម​មិនសូវមាន​បច្ចេកទេស​គ្រប់គ្រាន់ ហើយក៏​ធ្លាប់​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​មនុស្ស​ក្នុង​រណ្តៅ​រ៉ែ​ផងដែរ ៕S​ដោយៈ​សាត​ចាន់​បុត្រ​

​ ​