ដោយ: រ៉ូហ្សា /
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដណ្តើមបានមេដាយ ១២ គ្រឿង ខណៈមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល ៦ គ្រឿង លើប្រភេទកីឡាហែលទឹក នៅរាជធានីភ្នំពេញ ដោយរៀបចំដោយ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិត។
ចំពោះមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដណ្តើមបានមេដាយ ៧ គ្រឿង ដោយមានមេដាយ ៧ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខណៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដណ្តើមបាន ៦ គ្រឿង ក្នុងនោះ មេដាយមាស ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។ ចំណែកមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ប្រជែងបានមេដាយ ១១ គ្រឿង ក្នុងនោះ មេដាយមាស ១ គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង មន្ទីរអប់រំកាយ និងកីឡាខេត្តកំពង់ចាម ៧គ្រឿង ក្នុងនោះមេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង។ កីឡាហែលទឹក ធ្វើការប្រកួត នៅអាងហែលទឹក នៃពហុកីឡដ្ឋាន ជាតិមរតកតេជោ ដោយមាន ៥ រាជធានី-ខេត្ត ចូលរួមដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមានកីឡាករ-កីឡាការិនី ចំនួន ៤០ នាក់ ក្នុងនោះ កីឡាការិនី ២០ នាក់ និងគ្រូបង្វឹកគណៈប្រតិភូ ១០ នាក់ ព្រមទាំង គណៈកម្មការបច្ចេកទេស ២៦ នាក់៕v