​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ពិភាក្សាគ្នា​លើ​៣​ចំណុច​

1468
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ​២០១៩​នេះ​បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នៃ​ក្រុមទី​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី​ប៉ូ​លីន ថា​មេ​ស៊ី​ស​(Pauline Tamesis ) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ចូលជួប​ពិ ភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។ នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិភាក្សាផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​៣​ដែល​ពាក់ព័ន្ធ​កិច្ច​គាំពារ​សង្គម​,​ទិន្នន័យ​យ​នៃ​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​និង​ការចូលរួម​ពិនិត្យ​របាយ​ការ ណ៍​ថ្នាក់ជាតិ​លើ​ការអនុវត្ត​គោលដៅ​អភិ វឌ្ឍន៍​ដោយ​ចីរភាព ។​



​លោក អ៊ាង សុផល្លែត​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នកសារព័ត៌ មាន​បន្ទាប់ ពី​ជំនួប​នោះ​ថា​៖​លោកស្រី ប៉ូ​លីន ថា​មេ​ស៊ី​ស អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន​ថា​៖​អង្គការសហប្រជាជា តិ​សូម​សំដែង​ការអបអរ សាទរ​ចំពោះ​ការងារ​ដែល​បាន​អនុវត្ត​នា​ឆ្នាំ​កន្លង​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​និង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា ។

​លោក អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​ទៀតថា​៖​នៅ​កិច្ចប្រជុំ​នោះ​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានលើកឡើង​នូវ​៣​ចំណុច ។​ចំណុច​ទី​១.​ពាក់ ព័ន្ធ​ទៅនឹង​កិច្ច​គាំពារ​សង្គម ,​ចំណុច​ទី​២.​ដែល​ក្រុម​អង្គការសហប្រជាជាតិ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ​គឺពាក់ព័ន្ធ​ទៅ​ទិន្នន័យ​នៃ​ការអភិវឌ្ឍ ប្រកបដោយ​ចិ​រ​ភាព​,​ចំណុច​ទី​៣.​ក្រុម​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​មានការ​ចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់ជាតិ​លើ​ការអនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ញូវ យ៉ក​សហរដ្ឋអាមេរិក​នៅ​ខែកក្កដា ឆ្នាំ ២០១៩ នេះ និង​មានការ​ចូលរួម​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ផងដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ន្ត្រី​កម្ពុជា​ក៏បាន​ជម្រាប ជូន​ភ្ញៀវ​ថា​៖​កម្ពុ​ជាការ​ដើម​ឡើង​មាន​ភាពក្រីក្រ​រហូតដល់ ១00% ហើយក៏​មានការ​ចាប់ផ្ដើម​ឡើង​និង​មានការ​គាំពា​សង្គម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ជា​មន្ត្រីរាជការ​,​រហូតដល់​មានការ​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល ជា​កម្មការិនី​នៅតាម​រោងចក្រ​និង​ចុងក្រោយ​មានការ​គាំពារ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​ភាពក្រីក្រ​និង​ក៏បាន​ធ្វើ​ការងារ​មួយចំនួន​ថែមទៀត​រួម ទាំង​កាត់បន្ថយ​ការកាត់បន្ថយ​តម្លៃ​អគ្គិសនី​ការកាត់បន្ថយ​ថ្លៃ​ទឹក​ការកសាង​ហេដ្ឋារច នាសម្ព័ន្ធ​,​ការជីក​អណ្តូង​ទឹកស្រះ​ទឹកជា​ដើម​នោះ​គឺ​សុទ្ធតែ ជា​កិច្ច​គាំពារ​សង្គម​តែម្ដង​។​ទាក់ទង​ចំណុច​ទី​២​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់​ចំពោះ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដែល​ស្នើ​ឲ្យ​មានការ​បង្កើន​នូវ​ថវិកាជាតិ​និង​ពង្រឹងសមត្ថភាព​មន្ត្រី​ស្ថា ប័ន​ការងារ​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ​នេះ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ បកស្រាយ​ថា​៖​កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​និង​ផ្ដល់​ថវិកាជាតិ​ជាប្រចាំ​សង្ឃឹ មថា​និង​បង្កើន​ថវិកា​ថែមទៀត​សម្រាប់​ការងារ​ទិន្នន័យ សម្រាប់​ការអភិវឌ្ឍ​នេះ​។​ដោយ ឡែក​ពាក់ព័ន្ធ​នឹង​ការពង្រឹង​សមត្ថភាព​ស​ម្ដេចក៏​បានធ្វើ​ការណែនាំ​ឲ្យ​ធ្វើយ៉ាងណា​មានការ​ជំរុញ​ឲ្យ​មានការ​សិក្សា នៅ​ថ្នាក់​បរិញ្ញាបត្រ​ក៏ដូចជា​បញ្ញា​ប​ត្រ​ជាន់ខ្ពស់​ពាក់ព័ន្ធ​នឹង​វិស័យនេះ​ដើម្បី​ជំរុញ​ការអប់រំ​រហូតដល់​ថ្នាក់​បញ្ញា​និង​បញ្ញា​ជាន់ខ្ពស់​ពាក់ព័ន្ធ​នឹង​កម្ម វិធី​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ​នេះ​។ ចំណុច​ទី ៣ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន​បន្ថែម​ផងដែរ​ថា​កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​ប្រជុំ នៅ​ខែកក្កដា​ខាងមុខនេះ​។​ពាក់ព័ន្ធ​ការស្នើ​ឲ្យ​មានការ​គាំទ្រ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​សម្ដេច​បាន​លើកឡើងថា​រាល់ថ្ងៃនេះ​ប្រព័ន្ធ ការងារ​គឺមាន​ការសម្របសម្រួល​គ្នា​ដោយមាន​ការចូលរួម​ជាពិសេស​ពី​ឧ​ត្ត​ម​ក្រុម​ប្រឹក្ស​សេដ្ឋកិច្ចជាតិ​ផងដែរ ។​

​គួរ​បញ្ជាក់ថា​ជំនួប​រវាង​ប្រតិភូ​ក្រុម​ការ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​និង​រាជរដ្ឋាភិបាល​តែង​ជួបគ្នា​១​ឆ្នាំ​ម្តង​ជា​រៀងរាល់ឆ្នាំ​ហើយ នេះ ជា​លើក​ទី ៥ ហើយ​ដែល​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ជួប​ជាមួយនឹង​រាជរដ្ឋាភិបាល ៕BR