​រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​(Fake News)​អំពី​ស្ថានភាព​អាក្រក់​នៃ​សុខភាព​របស់​នាយករ​ដ្ឋ​មន្ត្រី​

445
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​-​ភ្នំពេញ​៖​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​បានចាត់ទុក​ការ​ផ្ស​ព្វ​ផ្សាយ​ព័ត៌មាន​បំភ្លៃ​(Fake News)​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខជាតិ​ ដោយ​ប្រឌិត​អំពី​ស្ថានភាពអាក្រក់នៃ​សុខភាព​របស់​នាយករ​ដ្ឋ​មន្ត្រី​នៅក្នុង​តំណែង​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ។ សម្តេច​បានស្នើ​ឲ្យ​សម​ត្ត​កិច្ចចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​នេះ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់ លោកផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានលើកឡើង​បែបនេះ​នៅ​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ១២ កក្កដា ២០១៩ នៅ​វិមាន​សន្តិភាព​ថា ៖«​ប្រសិនបើ​គណនី​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ប្រឌិត​បំភ្លៃ​ព័ត៌មាន (Fake News)​ដែល​ធ្វើឱ្យ​មានការ​ជ្រួលច្របល់​ដល់​មតិសាធារណៈ​ ជាហេតុ​ផល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ដោយ​ប្រឌិត​ស្ថានភាព​អាក្រក់​ពី​សុខភាព​របស់​នាយករ​ដ្ឋ​មន្ត្រី​នៅក្នុង​តំណែង​គឺជា​បទល្មើស​ព្រហ្មទណ្ឌ។រាជ​រដ្ឋា​ភិបាល​នឹង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ឧក្រិដ្ឋ​នេះ​» ៕/Ha

#