​រាជរដ្ឋាភិបាល​នឹង​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​តាម​ការសន្យា​កាលពី​ឃោសនាបោះឆ្នោត​

456
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​រាជរដ្ឋាភិបាល​នឹង​ចាប់ផ្តើម​អនុវត្តន៍​គោលនយោបាយ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​របស់​រដ្ឋ​ទាំងអស់​ទូទាំងប្រទេស​។​នេះ​គឺជា​អ្វីដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​កាលពី​ឃោសនា​រក​សំឡេងឆ្នោត​នា នីតិកាល​ទី​៦​ឆ្នាំ​២០១៨ ជាមួយ​ប្រជាពលរដ្ឋ​កន្លងទៅនេះ​។​

​ក្នុងការ​ជំ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ក្រោយ​អធិបតីភាព​លោក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដើម្បី​បើក​ការដ្ឋាន​សង់​ផ្លូវ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ។​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​នៅ​ថ្ងៃទី ២០ មករា​ថា នៅ​ថ្ងៃទី ២១ ខែមករា​ឆ្នាំ​២០១៩​នេះ​គឺ​ខាង​អគ្គិសនី​កម្ពុជា​នឹង​កោះអញ្ជើញ​សេវាករ​អគ្គិសនី​ទូទាំងប្រទេស​ដើម្បី​អនុវត្តន៍​គោលនយោបាយ​បញ្ចុះតម្លៃ ភ្លើងអគ្គិសនី​។​

​លោក​គួច​ចំរើន​បាន​ថ្លែងឱ្យដឹងថា​អ្នកប្រើប្រាស់​ភ្លើងអគ្គិសនី​ក្រោម​១០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​កុង​ទ័​រ មួយខែ គឺ​មួយ​គីឡូវ៉ាត់ម៉ោង​តម្លៃ ៣៨០ រៀល​។ អ្នក​ប្រើ​ក្រោម ៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​កុង​ទ័​រ មួយខែ គឺ​មួយ​គីឡូវ៉ាត់ម៉ោង​តម្លៃ ៤៨០ រៀល​។ អ្នក​ប្រើ​ក្រោម ២០០ គីឡូវ៉ាត់ម៉ោង​មួយ​កុង​ទ័​រ មួយខែ គឺ​មួយ​គីឡូវ៉ាត់ម៉ោង​តម្លៃ ៦១០ រៀល និង​ចំពោះ​អ្នកប្រើប្រាស់​ច្រើន​លើសពីនេះ​គឺ​តម្លៃ​មួយ​គីឡូវ៉ាត់ម៉ោង ៧៤០​រៀល​។​

លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា​សម្រាប់​ខេត្តកំពង់ចាម​ដែលមាន​ដែល​សេវាករ​និង​អង្គភាព​អគ្គិសនី​កម្ពុជា​ផង​សរុប​ចំនួន​៣៦​អង្គភាព​គឺ​យើង​បាន​ឲ្យ​ខាង​មន្ទីរ​រ៉ែ​និង​ថាមពល​ណែនាំ​និង​ផ្សព្វផ្សាយ​ម្ចាស់​សេវាករ​ផ្តល់​និង​ចែកចាយ​ថាមពល​អគ្គិសនី​ទាំងអស់​ឲ្យ​ជ្រាប​ពី​តម្លៃ​នេះ​ដើម្បី​ពិនិត្យ​ពិចារណា​ត្រៀម​រៀបចំ​ជាស្រេច​។​

លោក​បាន​បន្តថា​នៅសល់​ពេល​យ៉ាងយូរ​ចំនួន​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គឺ​វិក្កយបត្រ​នឹង​ដល់ដៃ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ហើយ​។​ដូច្នេះ​សេវាករ​ទាំងអស់​សូម​ធ្វើការ​ផ្លាស់ប្តូរ​ការបញ្ចុះ​តម្លៃ​ថ្មី​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​ចៀសវាង​សេវាក​រណា​ម្នាក់​ចេញ​វិក្កយបត្រ​នៅតែ​រក្សា​តម្លៃ​ឆ្នាំ​ចាស់​ដដែល​នោះ​។

​នេះ​វា​នឹង​ខុសពី​ការប្តេជ្ញាចិត្ត​ប៉ះពាល់​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ​គឺជា​អ្វីដែល​សម្តេច​បាន​ឆ្លើយតប​តាម​ការសន្យា​ពេល​ឃោសនា​រក​សំឡេងឆ្នោត​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​កន្លងមក​។​

​អ្នកស្រី​អ៊ា​ចាន់ថុល​មេឃុំ​កៀន​ជ្រៃ​បាន​ឲ្យ​ដឹង​ដែរ​ថា​នេះ​ជា​ដំណឹង​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កៀន​ជ្រៃ​មាន​ចំនួន​សរុប​ជាង​៧០០​ខ្នង​ផ្ទះ​បាន​ប្រើប្រាស់​ភ្លើងអគ្គិសនី​កម្ពុជា​កន្លងមក​។​ពិសេស​សម្រាប់​គ្រួសារ​អ្នកស្រី បាន​ប្រើប្រាស់​អគ្គិសនី​ក្នុង​មួយខែ​ចំនួន ៨០​គីឡូវ៉ាត់ម៉ោង គឺ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​តម្លៃ ៧៨០​រៀល គឺ​មួយខែ​អស់ ៦២.៤០០ រៀល​។ ប៉ុន្តែ​បើ​គិត​តម្លៃ​ថ្មី​ចុះមក​នៅ ៤៨.៨០០ រៀល​ក្នុង​មួយខែ​វិញ​៕S/

​រូប​:​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ថ្លែងថា​រាជរដ្ឋាភិបាល​នឹង​បញ្ចុះតម្លៃ​ភ្លើង​តាម​ការសន្យា​កាលពី​កាលពី​ឃោសនា រក​សំឡេងឆ្នោត ក្នុង​នីតិកាល​ទី ៦ ឆ្នាំ​២០១៨ កន្លង​កន្លងទៅ​។​