​រាជរដ្ឋាភិបាល ​បាន​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ធ្វើ​ក្នុង​អត្រា​៩៩,៣ ភាគរយ ​នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០ លាន​នាក់​

428
ចែករម្លែក
  • 7
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ក្នុង​អត្រា​៩៩,៣ ភាគរយនៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០ លាន​នាក់ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ​នៅក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ ​( ១៩១៩-២០១៩ ) ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និងខួប​៥០​ឆ្នាំ (១៩៦៩ -២០១៩) នៃ​សមាជិកភាព​របស់​កម្ពុ​ជា​នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ក្រោម​ប្រធានបទ​(​បង្កើន​យុត្តិធម៌​សង្គម​ លើកកម្ពស់​ការងារ​សមរ​ម្យ )​ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់ នា​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ ​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ក្នុង​អត្រា ៩៩,៣ ភាគរយ នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០ លាន​នាក់​ រួមមាន​កម្មករ និយោជិត​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ ធ​ជិត ១​លាន ៥​សែន​នាក់​ កម្មករ​និង និយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត ២,៤ លាន​នាក់ វិស័​យ​កសិកម្ម​ប្រមាណ​ជាង ៤ លាន​នាក់ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ចំនួន​ប្រមាណ ១​លាន ២​សែន​នាក់​ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង ៥ សែន​នាក់ ។​

​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ​១៩៦៩ ។ ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុជា​ជាមួយនឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​រីកចម្រើន​ខ្លាំង​ចាប់ពី​ឆ្នាំ ១៩៩២ មកទល់​បច្ចុប្បន្ននេះ ។ កម្ពុជា​ធ្លាប់បាន​ជាប់ឆ្នោត​ជាស​មាជិ​ក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (Governing Body )​ពី​ឆ្នាំ២០១៤ដល់​ឆ្នាំ២០១៧ ​ហើយ​កម្ពុជា​បានខិតខំ​បំពេញ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ទៅតាម​អនុសញ្ញា​ដែល​បានផ្ដល់​សច្ចាប័ន ​ព្រមទាំង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ការងារ រួមមាន​ការបង្កើត​និង ដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ ,​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​,​ការអនុវត្ត​សិទ្ធិ​ការងារ​,​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​,​សិទ្ធិសេរីភាព​នៃ​កូដកម្ម​,​ការអភិវឌ្ឍ​យន្តការ​ត្រីភាគី​,​ការអភិវឌ្ឍ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​,​ការអនុវត្ត​អនាម័យ​និង​សុវត្ថិភាព​ការងារ​,​កិច្ច​គាំពារ​សង្គម​,​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ការងារ​,​ការទប់ស្កាត់​និង​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​,​ការអភិវឌ្ឍ​គោលនយោបាយ​ទេស​ន្ត​ប្រវេសន៍​ការងារ​ដោយ​សុវត្ថិភាព ។

សមិទ្ធផល​ទាំងអស់នេះ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​ ហើយ​កម្ពុជា​មក​ក៏បាន​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​ទាំងនេះ​ដល់​ប្រទេស​ជា​មិត្ត​មួយចំនួន​នៅក្នុង​តំបន់​ផងដែរ ៕​/Ha

#