​រាជរដ្ឋាភិបាល​មិន​សប្បាយចិត្ត​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​២

858
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ក្នុង​ពី​ធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​ខេត្តតាកែវ ចំនួន​ជាង ២ ម៉ឺន​នាក់​នា​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ​។​សម្តេច​មានប្រសាសន៍ថា​”​ដំបូង​ខ្ញុំ​ចង់​និយាយ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​សាធារណកា​នឹង​ដឹកជញ្ជូន​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​ព​ន្លឿ​ន​ជាមួយនឹង​ការចរចា​ជាមួយនឹង​ភាគី​កូរ៉េ​ក្នុង​ការជួសជុល​ផ្លូវជាតិ​លេខ ២​នេះ​ឱ្យបាន​លឿន​” ។​

​ព្រោះ​ផ្លូវជាតិ​លេខ 3 ផ្លូវជាតិ​លេខ 1 ធ្វើ​រួចហើយ​ប៉ុន្តែ​ផ្លូវជាតិ​លេខ 2 នៅតែ​ជា​ផ្លូវជាតិ​លេខ 2 ដ​ដែរ​​យើង​បាន​ចរចារ​ប្រហែលជា 5 ទៅ 6 ឆ្នាំ​ហើយ​ហើយ​ឥឡូវ​ឮថា​កំពុង​ដាក់​ដេញថ្លៃ ។ សម្តេច​បានស្នើ​រដ្ឋមន្ត្រី​ទាំងពីរ​ជំរុញ​ការចរចា​ដើម្បី​ធ្វើ​ផ្លូវ​នេះ​អោយបាន​លឿន​។​ខ្ញុំ​បានបង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​ដំណើរការ​សាងសង់​ផ្លូវ​មួយ​នេះដែ​លត​ភ្ជាប់​ពី​តាខ្មៅ​ទៅដល់​ផ្លូវជាតិ​លេខ​លេខ 22 និង​ជាប់​ទៅ​ផ្លូវជាតិ​លេខ​3​តែម្ដង​។​ផ្លូវ​នេះ​តូច​ជាង​ផ្លូវ​ត​ភ្ជាប់​ពី​ស្ទឹងត្រែង​ទៅ​ព្រះវិហារ​ទៅទៀត​ហើយ​វា​តូច​ជាង​ផ្លូវដែក​ចាក់​ពី​ព្រះវិហារ​ទៅ​គូលែន​ផងដែរ ។

​យើង​ត្រូវ​សួរថា​តើ​គេ​ធ្វើ​ឬ​មិន​ធ្វើ​បើ​មិន​ធ្វើ​យើង​អាចដាក់​លុយ​របស់​យើង​ធ្វើ​តែម្តង​ដូចជា​អគារ​វិមាន​សន្តិភាពៗ​ចឹ​ង​ហើយ​ឥឡូវនេះ​យ៉ាងច្រើន​ចំណាយ​អស់ 20 ទៅ 30 លាន​ដុល្លារ​តែប៉ុណ្ណោះ ។ យើង​បាន​ឈានដល់​នីតិវីធី​ជាមួយ​រដ្ឋាភិបាល​កូរ៉េ​រួចទៅហើយ​នៅ​ជួយ​យើង​គួរតែ​ជំរុញ​វា​អោយបាន​លឿន ៕S/​

​រាជរដ្ឋាភិបាល​មិន​សប្បាយចិត្ត​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​២