​រាជរដ្ឋាភិបាល​សំរេច​ឲ្យ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ​ហ្កា​វ៉ា​ត់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

146
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានអនុម័ត​បានសម្រេច​លើ​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ ​ហ្កា​វ៉ា​ត់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី៧ ខែកុម្ភៈ​នេះ​បានធ្វើការ​ពិភាក្សា​និង​អនុ ម័ត​ទាំងស្រុង​នូវ​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ២៦៥ មេ​ហ្កា​វ៉ា​ត់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។រោងចក្រ​នេះ​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន HAN SENG COAL MINES CO.,LTD ដែល​ត្រូវ​អភិវឌ្ឍ​គឺ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូ​កង​ថ្ម​ប្រើ​រ៉ែ​ធ្យូងថ្ម ជីក​បាន​នៅ​តំបន់​នោះ​និង​អានុភាព​ធានា​ផ្តល់​ឲ្យ​បណ្តាញ​ជាតិ​២៣០​មេ​ហា្ក​វ៉ា​ត់​ក្នុងនោះ​អគ្គិ ស​នី​កម្ពុជា​ត្រូវ​ធានា​ទិញ​ថាមពល​៨៥% ស្មើនឹង​១៧១២,៥៨ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ ។ ទំហំ​វិនិយោគ​សរុប ២៩៤,៣០​លាន​ដុល្លារ​អាមេរិក​ក្នុង នោះ​ទុន​ផ្ទាល់ ៣០% និង ខ្ចី​ពី​ធនាគារ ៧០%​តាម​អត្រា​ការ ប្រាក់​៦,៥% ។

ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​មាន​៖​ហេដ្ឋារចនាសម្ព័ន្ធ​រោងចក្រ​អគ្គិសនី ។ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ធ្យូងថ្ម​ពី​តំបន់​រ៉ែ​ធ្យូងថ្មនិង​ប្រព័ន្ធ​លាងសម្អាត​ធ្យូងថ្ម​មុនពេលដុត ។​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​និង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​និង​អនុ​ស្ថានីយ​អគ្គិសនី​ភ្ជា ប់​ទៅ​បណ្តាញ​ជាតិ​។​រយៈពេល​សាងសង់ និង ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​អគ្គិសនី​ត្រូវ​ស្របតាម​ផែនការមេ​វិស័យ​អគ្គិសនី​ដោយ​ដំណាក់កាល​ទី​១.​ម៉ាស៊ីន ២ គ្រឿង​ទំហំ​(២×៦៥)​មេ​ហ្កា​វ៉ា​ត់ ,​ត្រូវដាក់​ឲ្យ​ដំ ណើ​រការ​នៅ​ឆ្នាំ​២០២១​និង ដំណាក់កាល​ទី​២.​ម៉ាស៊ីន​១ គ្រឿង ទំហំ​(១×១៣៥)​មេ​ហ្កា​វ៉ា​ត់​ត្រូវដាក់​ឲ្យ​ដំណើរការ​ដ​នៅ​ឆ្នាំ ២០២២​។​រយៈពេល​ដំណើរការ​អជីវ​កម្ម​របស់​រោងចក្រ​អគ្គិសនី​នេះ​គឺ ២៥ ឆ្នាំ។តម្លៃ​ធ្យូងថ្ម៥០ ដុល្លារ​អាមេរិក​ក្នុង​១​តោន ,​ថ្លៃ​ប្រើប្រាស់​ឥន្ធនៈ​០,០៣៩​ដុល្លារ​អាមេរិក ក្នុង​១​គីឡូ វ៉ា​ត់​ម៉ោង​ថ្លៃ​សមា​ធាតុ​មិនមែន​ឥន្ធនៈ​០,០៣៤ ដុល្លារ​អាមេរិក​ក្នុង​១​គី​ឡួ​វ៉ា​ត់​ម៉ោង​និង​លក់​អគ្គិសនី០,០៧៣​ដុល្លារ​អាមេរិក​ក្នុង​១​គី​ឡួ​វ៉ា​ត់​ម៉ោង ។​តម្លៃ​លក់​ថាមពល​ទាំងអស់នេះ​ថេរ​ក្នុង​រយៈពេល ២៥ ឆ្នាំ​នៃ​ការធ្វើ​អាជីវកម្ម ។​

​ដើម្បី​ធានា​ការ​បំ​ភាយ​ឧស្ម័ន​ឲ្យ​ឋិត​នៅក្នុង​កម្រិតស្តង់ដា​រប​រិ​ស្ថាន​ជាតិ​ក្រុមហ៊ុន​ឯកភាព​៖​រៀបចំ​ដំឡើង​ប្រព័ន្ធ​លាង​សម្អាត​ធ្យូងថ្ម​មុនពេល​ដុត​ដើម្បី​ធានា ថា​ធ្យូងថ្ម​ដែល​យកទៅ​ដុត​មាន​លក្ខណៈ​ស្របតាម​ការកំណត់​នៃ​អនុ​ក្រិ​ត្យ​លេខ៤២ អនក្រ​.​បក ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០០០​និង​មាន​កម្រិត​ស្ពាន់ ធ័​រ​ក្រោម ១,៥ %​។ រៀបចំ​មន្ទីរពិសោធន៍​តេស្ត​ធ្យូងថ្ម​ដើម្បី​ពិនិត្យ​និង​តេស្ត​ធ្យូងថ្ម​មុន​យកទៅ​ដុត​។ រៀបចំ​ប្រព័ន្ធ​តាមដាន​និង​វាស់វែង​ឧស្ម័ន​ពុល​នៅលើ កំពូល​បំពង់ផ្សែង​រួច​ភ្ជាប់​ទិន្នន័យ​នេះ​មក​បរិ​ធាន​កត់ត្រា​ដើម្បី​កត់​ត្រាទុក​សម្រាប់​ពិនិត្យ​និង​ភ្ជាប់​ទៅ​ផ្ទាំង​ព័ត៌មាន​ដាក់​បង្ហាញ​នៅមុខ​រោងចក្រ​ដើម្បី​សា​ធា រណ​ជន​អាច​ត្រួតពិនិត្យ​ដោយ​សេរីនិង​ផ្ញើ​របាយការណ៍​តេស្ត​ធ្យូងថ្ម​និង​ទិន្នន័យ​នៃ​ឧស្ម័ន​ដែល​បំ​ភាយ​ចេញ​តាម​បំពង់ផ្សែង​មក​ក្រសួង​និង​ស្ថាប័ន​ពាក់ព​ន្ធ័​តាម​ការកំណត់​។ លើកលែង​ពន្ធ​នាំចូល​គ្រឿងចក្រ គឿង​ម៉ាស៊ីន បរិក្ខារ​ឧបករណ៍និងសម្ភារ​នានា​សម្រាប់​ការ សាងសង់​ក្នុង​រយៈពេល​សាងសង់ និង​ឆ្នាំ​ទី​១ នៃ​ឆ្នាំ​ប្រតិ​ប​ត្តិ្ក​ការ​អាជីវកម្ម​។ អាករ​លើ​តម្លៃបន្ថែម (VAT) និង​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ​លើ​ការនាំ​ចួ​ល​គ្រឿងចក្រគ្រឿង​ម៉ាស៊ីន បរិក្ខារ ឧបករណ៍ និង​សម្ភារ​នានា​សម្រាប់​ការសាងសង់​ក្នុង​រយៈពេល​សាងសង់​និង​ឆ្នាំ​ទី​១​នៃ​ឆ្នាំ​ប្រតិបត្តិការ​អាជីវកម្ម ។ រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូ ល​គឺ​៩ ឆ្នាំ​គិត​ចាប់​ពីថ្ងៃ​ប្រតិបត្តិការ​អា​ជីក​ម្ម​។ ក្រុមហ៊ុន​ត្រូវ​ធើ្វ​ការ​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅលើ​ទីតាំង​ដែល​ចាំបាច់​ត្រូវធ្វើ​ការសិក្សា រ​វិស្វកម្ម​លំអិត​និង​នៅលើ​ទីតាំង​ធ្វើការ​សាង​សង់គ​ម្រោ​ង ដោយ​ត្រូវធ្វើ​ផែនទី​បង្ហាញ​ទីតាំង​បោសសម្អាត​មីន​និង​យុទ្ធ​ភ័​យ្ឌ​មិនទាន់​ផ្ទុះ​ជូន​ក្រសួង​រ៉ែ និង ថាមពល​ពិនិត្យ​។​រាជរដ្ឋាភិបាល​ត្រូវ​ផ្តល់​លិខិតធានា​ដើម្បី​ធានា​ការទូទាត់​២​ប្រភេទ​របស់​ក្រសួង​រ៉ែ​និង​ថាមពល និង​អគ្គិសនី​កម្ពុជា គឺ​ទី​១​ធានា​ទូទាត់​ថ្លៃ ទិញ​អគ្គិសនី​ក្នុងករណី​ដែល​អគ្គិសនី​កម្ពុជា​មិន​ធ្វើការ​ទូទាត់​ឲ្យ​ក្រុមហ៊ុន​តាម​កិច្ចព្រមព្រៀង​ទិញ​-​លក់​និង​ទី​២​ធានា​ការទូទាត់​ទិញយក​ហេដ្ឋារចនាសម្ព័ន្ធ​នៃ គម្រោង​ក្នុងករណី​មាន​ប្រធាន​សក្តិ​នយោបាយ ដែល​នាំ​ក្រុមហ៊ុន​ពុំ​អាច​ដំណើរការ​អាជីវ​កម្មបាន ៕​