​រាជរដ្ឋាភិបាល​អនុម័ត​សេចក្ដីព្រាង​ស្ដីពី “​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​”​ដើម្បី​លើកកម្ពស់​ឧត្តមភាព​ភាសាជាតិ

398
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​រប ស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ពិភាក្សា​និង​អនុម័ត​លើ​សេចក្ដីព្រាង​ស្ដីពី “​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​” ដោយ​ពុំមាន​ការកែតម្រូវ​អ្វី​ឡើយ។នេះ​បើយោងតាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់លោកផៃស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ។​

​លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី២ខែសីហា​នេះ​បាន​ពិភាក្សា​អនុម័ត​ទាំងស្រុង​នូវ​ សេចក្ដីព្រាង​ស្ដីពី “​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​” ។​

​ក្នុង​គោលបំណង​លើកកម្ពស់​ភាសា​ខ្មែរ រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំណត់ថា​ភា សា​និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​គឺ​ភាសា​និង​អក្សរ​ខ្មែរ​ហើយ​រដ្ឋមាន​កាតព្វកិច្ច​ការពា​រ​និង​ពង្រីក​ភាសា​ខ្មែរ​ឲ្យ​មាន​សមស្រប​នឹង​សេចក្ដីត្រូវការ​។​អនុលោម​តាមន័យ​ខាងលើនេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ប្រឹក្សាជាតិភាសា​ខ្មែរ​និង​ដាក់ចេញ​គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ​នេះ​សម្រាប់​ជា​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ធានា​ការអភិរក្ស​ការអភិវឌ្ឍ​ទំនើបកម្ម​ការ ឯកភាព​ក្នុងការប្រើ​ភាសា​ខ្មែរ​និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ទាក់ទង​នឹង​ភាសា​ខ្មែរ​។​គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ​មាន​ចក្ខុវិស័យ​លើកកម្ពស់​កិត្យានុភាព​ភាសា​ខ្មែរ​ប្រកបដោយ​និរន្ដរភាព​ដើម្បី​រក្សា​អត្ដ​សញ្ញាណ​ជាតិខ្មែរ​។​

​សេចក្ដីព្រាង​ស្ដីពី​“​គោលនយោបាយ​ជាតិ​ភាសា​ខ្មែរ​”​មាន​គោលបំណង​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​ប្រកបដោយ​ភាព​សុខដុមនិងមាន​គោលដៅ​បង្កើនយន្ដការ​និង​កំណ​ង់​គោល ការណ៍​ក្នុងការ​អភិរក្ស​និង​ការអភិវឌ្ឍ​ភាសា​ខ្មែរ​។​បង្កើត​ការប្រើ​ភាសា​ខ្មែរ​ជា​ភាសា​យាន​ដើម្បី​ទទួលយក​ចំណេះដឹង​និង​ជំនាញ​ផ្សេងៗ​ឲ្យ​បាន​ទូលំទូលាយ​។​ជំរុញ​និង​លើកកម្ពស់​ការប្រើ​ពាក្យ​និង​បច្ចេក​សព្ទ​ជា​ភាសា​ខ្មែរ​និង​ជំរុញ​ការប្រើ​ពាក្យ​និង​បច្ចេក​សព្ទ​កម្ចី​ឲ្យ​ស្របតាម​គោលការណ៍​ភាសាជាតិ ។ ជំរុញ​និង​លើកកម្ពស់​ការប្រើ​ភាសា​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​និង​ត្រឹមត្រូវ ។កំណត់​និង​ពិនិត្យ​ឲ្យ​មាន​ឯកភាព​ក្នុងការ​ប្រើ​ភាសា​ខ្មែរ​។​ ​ជំរុញ​និង​លើកកម្ពស់​ការស្រាវជ្រាវ ការប្រមូល ការ​ចងក្រង​ការថែរក្សា​និង​ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​នឹង​ភាសា​ខ្មែរ​។​

​សរុបមក​គោលនយោបាយ​ជាតិ​ស្ដីពី​ភាសា​ខ្មែរ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​ឧត្តមភាព​ភាសាជាតិ​និង​ជំរុញឱ្យមាន​ការឯកភាព​គ្នា​ក្នុង​ការប្រើ​ភាសាជាតិ​ដូចជា​សំ ណេរ អំ​ណាន ការបង្កើត​ពាក្យ កម្ចី ជាដើម ដោយ​ធានាបាន​នូវ​ការអភិរក្ស​និង​ការ​អភិ​វ​ឌ្ឃ​ភាសា​ខ្មែរ​។ គោលនយោបាយ​នេះ​គឺជា​ការ ឆ្លុះបញ្ចាំង​នូវ​ការធ្វើកំណែទម្រង់​របស់​រាជរដ្ឋាភិបាល​និង​ជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរនិង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បំពេញ​បេស​កកម្ម​ដ៏​ពិសិដ្ឋ​របស់ខ្លួន​ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យគោលបំណ ងនិង​គោលដៅ​ដែល​បានកំណត់។​ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ​ឱ្យបាន​ជោគជ័យ ​រាជរដ្ឋាភិបាល​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា​នឹងមាន​ការចូលរួម​គាំទ្រ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​និង​ភាគី​ពាក់ព័ន្ធ​ទាំង​ធនធានមនុស្ស​ទាំង​ស​ម្ហា​រៈ​និង​ហិរញ្ញវត្ថុ ៕​