​រាជរដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​៤​បន្ថែមទៀត​ដែលមាន​អានុភាព​១៤០ មេ​ហ្គា​វ៉ា​ត់​

224
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន​៤គម្រោង​សរុប​អានុភាព​១៤០មេ​ហ្គា​វ៉ា​ត់ត្រូវបាន​គិ​ច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោហ៊ុនសែននាយករដ្ឋមន្ត្រី​កម្ពុជា​ធ្វើ​កិច្ចពិភាក្សា ​និង​អនុម័ត​នា​ព្រឹក​ថ្ងៃទី​១២ខែកក្កដា​ឆ្នាំ​២០១៩​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។ នេះ​បើ​យោងតាមលោក ផែ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​តាមរយៈ​ផេ​កហ្វេ​ស​បុក​ផ្លូវការ​របស់លោក ។​

​គម្រោង​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ទាំង​៤​គម្រោង​នេះ​គ្រោង​ដាក់ពង្រាយ​ទៅតាម​ទីតាំង​នៃ​បន្ទុក​ប្រើប្រាស់​អគ្គិសនី​ដូចជា​៖​គម្រោង​ទី​១.​ នៅ​ខេត្តពោធិ៍ សាត់​៣០​មេ​ហ្កា​វ៉ា​ត់​,​គម្រោង​ទី​២.​នៅ​ខេត្តបាត់ដំបង​៦០​មេ​ហ្កា​វ៉ា​ត់​,​គម្រោង​ទី​៣.​នៅ​ខេត្តបន្ទាយមានជ័យ​៣០​មេ​ហ្កា​វ៉ា​ត់​និង​គ​ម្រោង​ទី​៤​នៅ​បាវិត​ខេត្តស្វាយរៀង​២០​មេ​ហ្កា​វ៉ា​ត់ ។

​ក្នុង​សភាពការណ៍​ដែល​យើង​កំពុងតែ​ខំ​រិះរក​មធ្យោបាយ​បន្ថែម​ប្រភព​អគ្គិសនី​ផ្សេងៗ​ផ្ត ល់​ឲ្យ​ប្រព័ន្ធ​ផ្គត់ផ្គង់​ដើម្បី​ចៀស​ឲ្យ​ផុតពី​ការខ្វះ​អគ្គិសនី​នៅ​ឆ្នាំ ២០២០ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម​គឺ​ពិត​ជាមាន​សារៈសំខា ន់និង​មាន​ប្រយោជន៍​ដោយ​វា​អាចជួយផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដើម្បី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​សេចក្តីត្រូវការ​អគ្គិសនី​ផង​និង​ជួយផ្តល់​លទ្ធភាព​ឲ្យ​វា​រី​អគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​សម្រាប់​ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង ។​

​ផលប្រយោជន៍​នៃ​ការ​អភិ​វ​ឌ្ឃ​គម្រោង​ទាំង៤នេះ​តាម​ការពិនិត្យ​និង​វិភាគ​លើ​លក្ខណៈ​ប ច្ចេកទេសសេដ្ឋកិច្ច​និង​សង្គម​ការវិនិយោគ​គម្រោង​នេះ​មានផលប្រយោជន៍​ចំពោះ​ព្រះ រាជាណាចក្រ​កម្ពុជា​ដូចតទៅ៖​ទទួលបាន​អគ្គិសនី​ពី​ប្រភព​ថាមពល​ស្អាត​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ដែលមាន​ថ្លៃ​ខ្ពស់។​ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដោះស្រាយ​បង្គ្រប់​កង្វះខា ត​ផងនិង​ជួយផ្តល់​លទ្ធភាព​ឲ្យ​វា​រី​អគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​សម្រាប់ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង ។នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុងពេល​សាងសង់​និង​ដំណើរការ។លើ​មូលដ្ឋាន​នៃច្បាប់​ស្តីពី​សារពើពន្ធ​ដែលមាន​ជា​ធរមាន​រាជរដ្ឋាភិបាល​នឹង​ទទួលបាន​ចំណូល​ពន្ធ​ប្រមាណ ១.៨៦៩.៦៦៧ ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​ជា​មធ្យម​ក្នុង​រយៈពេល​២១ឆ្នាំ​ដោយ​មិនទាន់​គិតដល់​ពន្ធ​ដ៏ទៃទៀត​ដែល​អគ្គិសនី​កម្ពុជា​និង​អ្នក​ចែកចាយ​អគ្គិសនី​ដ៏ទៃទៀត​ត្រូវ​បង់​នៅឡើយ ។​

​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​៖​ពិតមែនតែ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ផ្តល់​ថាមពល​អគ្គិសនី​ឲ្យ​យើង​បាន​តិចតួច​ក្នុង​រង្វង់​១៨.៥%​និង​ប្រែប្រួល​ជាប្រចាំ​ទៅតា មស្ថានភាព​ពន្លឺ​តិច​ឬ​ច្រើន​តាម​ម៉ោង​នីមួយៗ​ក៏ដោយ​ប៉ុន្តែ​ការអភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិ សនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ​ជាការ​អភិវឌ្ឍ​មួយ​ដែល​យើង​អាចធ្វើ​បាន​រហ័ស​និង​មានការ​គាំទ្រ​ផ្គ​ល់​ហិរញ្ញប្បទាន​ច្រើន​។​ដូច្នេះ​ក្នុង​សភាពការណ៍​ដែល​យើង​កំពុងតែ​ខំ​រិះរក​មធ្យោ បាយ​បន្ថែម​ប្រភព​អគ្គិសនី​ផ្សេងៗ​ផ្តល់​ឲ្យ​ប្រព័ន្ធ​ផ្គត់ផ្គង់ ​ដើម្បី​ចៀស​ឲ្យ​ផុតពី​ការខ្វះ​អគ្គិ សនីនៅ​ឆ្នាំ២០២០និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ការអភិវឌ្ឍ​ប្រភព​អគ្គិ ស​នី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម​គឺ​ពិត​ជាមាន​សារៈសំខាន់​និង​មាន​ប្រយោជន៍​ដោយ​វា​អាចជួយ​ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដើម្បី​ដោះស្រាយ​បង្គ្រប់កង្វះខាត​សេចក្តីត្រូវការ​អគ្គិសនី​ផង​និង​ជួយផ្តល់​លទ្ធភាព​ឲ្យ​វា​រី​អគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​សម្រាប់​ដំណើរការ​នៅពេល​ត្រូវ ការចាំបាច់​ផង ។​

​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចំនួន ៤ គម្រោង​បន្ថែមទៀត​ដែលជា​គម្រោង​ត្រូវធ្វើ​ការអភិវឌ្ឍ​និង​ដាក់​ឲ្យ ដំណើរការ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ជួយ​ដល់​ស្ថានភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ឆ្នាំ​២០២០ និង ២០២១ ៕