​រាជរដ្ឋាភិបាល​អាច​នឹង​រៀបចំ​ធ្វើ​ច្បាប់​ឲ្យ​មានការ​ឃុំខ្លួន​ពិរុទ្ធជន​នៅក្នុង​ផ្ទះ​

876
ចែករម្លែក

​កំពង់ស្ពឺ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹងថា​អាច​នឹងមាន​ការពិចារណា​ក្នុងការ​រៀបចំ​ច្បាប់​ឲ្យ​មានការ​ឃុំខ្លួន​ពិរុទ្ធជន​នៅ ក្នុងផ្ទះ​ព្រោះ​កន្លែង​នេះ​អាចជា​ការខ្វះ​ច​ន្លះ​នៅពេល​រៀបចំ​ច្បាប់ ។ ការលើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នៅពេលនេះ​គឺ​ឆ្លើយតប ទៅនឹង​ការផ្ទេរ​លោក កឹម សុខា ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នាពេល​កន្លងមកនេះ ។

​ ​សម្ដេចនាយក​រដ្ឋមន្ដ្រី​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា នេះ​ក្នុងឱកាស​បន្ដ​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ កម្មករ​សរុប​ប្រមាណ ២៧.៤៤៤​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​២៤ នៅក្នុង​ខេត្តកំពង់ស្ពឺ ។

​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖« នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់​មានច្បាប់​ឃុំខ្លួន​នៅក្នុង​ផ្ទះ​នោះទេ ដូច្នេះ​តុលាការ​គ្រាន់តែ​កំណត់​តំបន់​មួយ​ឲ្យ​អ្នក​ដែល​ត្រូវ​ជាប់ឃុំ​នោះ​ស្នាក់នៅ ហើយ​តុលាការ​អាច​កំណ ត់​ឲ្យ​នៅក្នុង​ផ្ទះ​តែម្ដង​។ អាច នឹងមាន​ការពិចារណា​ក្នុង​ទិដ្ឋភាព​ច្បាប់​រៀបចំ​ឲ្យ​មានការ​ឃុំខ្លួន​ពិរុទ្ធជន​នៅក្នុង​ផ្ទះ​ព្រោះ​កន្លែង​នេះ​អាចជា​ការខ្វះ​ច​ន្លះ​នៅពេល​រៀបចំ​ច្បាប់​» ។​

​ ​នៅក្នុង​ឳ​កាស​នោះដែរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អះអាងថា​លោក កឹម សុខា មិនទាន់រួច​ទោស ណាមួយ​ទាំងអស់​ពោល​គ្រាន់តែ​ប្ដូរ​កន្លែង​ឃុំខ្លួន​ប៉ុណ្ណោះ​ដោយ​ក្នុង​ហេតុផល​មនុស្សធម៌ ។ បើតាម​លើកឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ការនាំ​លោក កឹម សុខា មក​ឃុំ​នៅក្នុង​ផ្ទះ​ជាការ​សម្រេច​របស់​តុលាការ​ដើម្បី​បន្ធូរបន្ថយ​បន្តិច​មិនមាន​សម្ពាធ​ណាមួយ​នោះឡើយ សូម​មហាជន​កុំ​ភ័ន្ដច្រឡំ ។​

​ ​សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា​៖ ដើម្បី​ឲ្យ​អ្នក​ទាំងឡាយ​ភ្លឺភ្នែក​ថ្ងៃមុន​សម្ដេច​ក្រឡាហោម ស ខេង បាន​និយាយ​ម្ដង​ហើយ ។ សម្តេច​បានបញ្ជាក់​ថា​លោក កឹម សុខា អត់​ទាន់​រួច​ទោស​ទាំងអស់​គ្រាន់តែ​ដូរ​ទីតាំង​ឃុំឃាំង​តែ​ប៉ុណ្ណឹង​ទេ ក្រែងលោ​វា​ងាប់​ក្នុង​គុក​វា បង្កើត​រឿង​ដល់​រាជរដ្ឋាភិបាល ចឹ​ង​ក្នុង​គោលដៅ​មនុស្សធម៌​និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន ។​
​ ​
​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៧កញ្ញា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រី​ក្រសួងមហា ផ្ទៃ ​បានអះអាងថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការឃុំខ្លួន​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក កឹម សុខា ពី​ពន្ធនា គារ​ត្រពាំង​ផ្លុ​ង​មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​។​នេះ ក៏​ដោយសារតែ​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​មិនបាន​ចែង​នៅត្រង់ចំណុច​នេះ​(​ការឃុំខ្លួន​ពិរុទ្ធជន​នៅក្នុង​ផ្ទះ​) ។ សម្តេច​ក្រឡាហោម បាន សង្កត់ធ្ងន់ថា​ការផ្ទេរ លោក កឹម សុខា មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​ធ្វើឡើង​ក្នុង​គោលបំណង​មនុស្សធម៌​ដើម្បី​សុវត្ថិភាព និង ស្ថានភាព​ជម្ងឺ លោក កឹម សុខា គឺ​មិនមែន​ដោយសារ​សម្ពាធ​អន្តរជាតិ​ឡើយ ។

​សកម្មភាព​ប្រចាំថ្ងៃ​របស់ លោក កឹម សុខា ត្រូវតែ​អនុវត្ត​ទៅតាម​ដីកា​កំណត់​បើ​ពុំ​ដូច្នោះ​ទេ​តុលាការ​មាន​សិទ្ធិ​យក​លោក កឹម សុខា ទៅ ឃុំឃាំង​នៅ​កន្លែង​ណា​ក៏បាន​អាស្រ័យ​លើ​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ ។ នេះ​ជាការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ៕