រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​តំបន់ការពារទេសភាព​សំបូរ​ព្រៃ​គុក​

1580
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​,​សម្បត្តិ​កញ្ញា/​​ភ្នំពេញៈ​ប្រភព​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមីនា​នេះ​ថា​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​សំណើ​របស់​ក្រសួងបរិស្ថាន បានសម្រេច​បង្កើត​តំបន់ការពារទេសភាព “​សំបូរ​ព្រៃ​គុក​” ដែលមាន​ផ្ទៃដី​សរុប​ចំនួន​៤៣៨ ហិកតា ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។
​ប្រភព​ដដែល​បន្តថា​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៣ ខែមីនា គឺ​ដើម្បី ១. ធានា​ការថែរក្សា និង​ការពារ​សោ​ភណ្ឌ​ភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សារ​ព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌ ,២. ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​, ៣. ថែរក្សា​ការពារ​លំនឹង​បរិស្ថាន​ធម្មជាតិ​ក្នុង​តំបន់​ប្រាសាទ ,៤. លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណៈជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់ និង​៥. ថែរក្សា​ការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និង​សារៈសំខាន់​ផ្នែក​វប្បធម៌​របស់​សហគម​ន៍​មូលដ្ឋាន​។
​ប្រភព​ដដែល​បញ្ជាក់ថា ផ្ទៃដី​នៃ​អនុក្រឹត្យ​តំបន់ការពារទេសភាព “​សំបូរ​ព្រៃ​គុក​” នេះ មិន​បញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ប្រយោជន៍​សាធារណៈ​ឡើយ​៕​MN

ប្រាសាទសំបូរព្ៃគុក(រូបហ្គូហ្កល)