​រាល់​ជោគជ័យ​ដែល​ទទួលបាន​ផ្តើមចេញពី​ស្មា​តី​សាមគ្គី​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​

279
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​រាល់​ភាពជោគជ័យ​សម្រាប់​មុខមាត់​ខេត្ត​នាពេល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​ផ្តើមចេញពី​ការបំពេញ​តួនាទី​ភារកិច្ច​ដោយ​ស្មារតី​សាមគ្គី​និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​មន្ត្រីរាជការ​កង​កម្លាំងប្រដាប់អាវុធ​ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​នេះ​ជា​ប្រសាសន៍​របស់​អភិបាលខេត្ត​កំពត​នៅ​សាលប្រជុំ​សាលាខេត្ត​កាលពី​ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ​២០១៩​។​

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​និង​ផ្តល់​ថវិកា​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដល់​មន្ត្រីរាជការ​ចំណុះ​សាលា​ខេត្តកំពត​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​ភាពជោគជ័យ​ដែល​រដ្ឋបាលខេត្ត​ទទួលបាន​នាពេល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​។​កើតឡើង​ដោយសារ​កិច្ចសហការ​ល្អ​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

ក្នុងនាម​រដ្ឋបាលខេត្ត​លោក​សង្ឃឹមថា​ប្រពៃណី​នៃ​ស្មារតី​សាមគ្គី​និង​ភាព​ទទួលខុសត្រូវ​ក្នុងការ​បំពេញភារកិច្ច​របស់​បងប្អូន​ដោយ​ទឹកចិត្ត​ជ្រះថ្លា​ទាំងនេះ​នឹង​កើតមាន​បន្ត​ដើម្បី​ជា​មុខមាត់​និង​កិត្តិយស​សម្រាប់​រដ្ឋបាល​ខេត្ត​នាពេលខាងមុខ​ទៀត​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ពិតណាស់​មាន​ត្រឹមតែ​ថ្នាក់ដឹកនាំ​ដោយ​គ្មាន​ការចូលរួម​ពី​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​នោះ​សូម្បីតែ​ជោគជ័យ​ដ៏​តូច​មួយ​ក៏​មិនអាច​កើតឡើង​បានដែរ​។​កន្លងមក​រដ្ឋបាល​ក្រុង​ស្រុក​ទាំងអស់​បាន​សហការ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដោយ​កាត់បន្ថយ​បាន​នូវ​បទល្មើស​ផ្សេងៗ​។

​លោក​ជាវ តា​យ​បាន​រំលឹកថា​ដើម្បី​បង្កើន​ការជឿទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​ក៏ដូចជា​ប្រជាពលរដ្ឋ​បន្ថែមទៀត រដ្ឋបាល​គ្រប់លំដាប់​ថា្នក់​ត្រូវបំពេញ​កិច្ចការងារ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ភូមិ​ឃុំ​សុវត្ថិភាព​ដែល​បានដាក់​ចេញ​នោះ​។​ចំណែក​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ​លើ​ករណី​ផ្សេងៗ ក៏ត្រូវ​ឆ្លើយតប និង​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​តាម​លទ្ធភាព និង​សមត្ថភាព​ដែល​ខ្លួន​មាន​៕S/​