​រាស្ត្រ​សម្តេច​ន​រោ​ត​ម្ត​សីហនុ​៣៥០​គ្រួសារ​ដែល​ការពារ​ព្រំដែន​បានក្លាយ​ជា​ស្រុក​បង្កើត​ថ្មី​

659
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ឃុំ​អូរ​ស្វាយ​ឬ​អតីត​បុរី​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ស្ថិតនៅ​ភាគ​ខាងជើង​ខេត្តស្ទឹងត្រែង​គឺជា​តំបន់​អតីត​ទាន​ហាន​ចូលនិវត្តន៍​៣៥០​គ្រួសារ​ដែល​បា​នប​ញ្ចូ​ន​ឱ្យមក​រស់នៅ​ការពារ​ព្រំដែន​កាលសម័យ​សង្គមរាស្ត្រនិយម​ដើម​ទសវត្សរ៍​៦០​។​សព្វថ្ងៃ​បានក្លាយ​ជា​ស្រុក​បង្កើត​ថ្មី​មួយ​មាន​ឈ្មោះថា​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

បុរី​អូរ​ស្វាយ​សែន​ជ័យ​កាត់​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឃុំ​ចំនួន​៣​គឺ​ឃុំ​កោះ​ស្នែង​ឃុំ​ព្រះ​រំកិល​និង​ឃុំ​អូរ​ស្វាយ​និង​កាត់​ដី​ផ្នែក​ខ្លះ​នៃ​ក្រុង​ស្ទឹងត្រែង​ស្រុក​សេ​សាន​ស្រុក​សៀម​ប៉ាង​ទៅជា​ដែនដី​រដ្ឋបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ទើបនឹង​បង្កើត​ថ្មី​។​

ចាស់ៗ​នៅ​ទីនោះ​បានឱ្យដឹងថា​បុរី អូរ​ស្វាយ​ត្រូវ បាន បង្កើត ឡើង ដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម​សីហនុ ព្រះ បរម រតន កោដ្ឋ នៅ ដើម ទសវត្សរ៍ ៦០​ក្នុង​ឆ្នាំ​១៩៦២​ដើម្បី ការពារ ព្រំដែន ប្រទេស កម្ពុជា ពី ការ ឈ្លា​ន ពាន របស់ ប្រទេស ជិត ខាង​។​

​ដោយ​កាលណោះ​ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះអង្គ បាន ប្រកាស កេណ្ឌ ប្រជាពលរដ្ឋ ខ្មែរ សុទ្ធសឹង​ជា​ទាហាន​ចូលនិវត្តន៍​ដែល គ្មាន ដីធ្លី ផ្ទះសម្បែង ឲ្យ ទៅ រស់នៅ បង្កបង្កើនផល នៅ ទីនោះ ក្នុង​បុព្វហេតុ ដើម្បី​ការពារ​ព្រំដែន ។

ជា ការ លើក ទឹក ចិត្ត និង ដើម្បី ជា ការ ចាប់ ផ្តើម ជីវិត ថ្មី ព្រះអង្គ ក៏ បាន ប្រគល់ ដី​ឱ្យ​ពលរដ្ឋ មួយ គ្រួសារ​៥ ហិកតា ដោយ​សង់ផ្ទះ និង ផ្ដល់​សត្វ​គោក្របី​ជ្រូក​មាន់​ទា​កាំភ្លើង​និង​ប្រាក់​ប្រចាំខែ​ឲ្យ​ពលរដ្ឋ​ទាំងនោះ​ប្រក​បរបរ​ធ្វើ​ស្រែចំការ​ចិញ្ចឹមជីវិត​។

ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ឬ អតីត បុរី អូរ​ស្វាយ ស្ថិត នៅ ចម្ងាយ ប្រមាណ​៥០ គីឡូម៉ែត្រ ភាគ​ខាងជើង​ទី រួម ខេត្ត ស្ទឹងត្រែង​។​ចង់​ទៅដល់​ស្រុក​នោះ​យើង​ត្រូវធ្វើ ដំណើរ ចេញពី ផ្លូវជាតិ លេខ​៧ តាម​ស្ពាន​សេកុង​បត់​ចូល​តាមផ្លូវ​ក្រាល គ្រួស ក្រហម នៅ​ខាងឆ្វេង​ដៃ​នឹង ឃើញ មាន​ភូមិ មួយ នៅ ជាប់ ដង​ទន្លេ មេគង្គ ទី នោះ ហើយ គឺ ជា អតីត បុរី អូរ​ស្វាយ ។​

​បុរី អូរ ស្វាយ បង្កើត ឡើង នៅ ឆ្នាំ ១៩៦២ តាម រយៈ ផែនការ​៥ ឆ្នាំ របស់ សម្ដេច ព្រះ នរោត្តម សីហនុ ។ រីឯ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​ភស្តុតាង មួយ ចំនួន បន្សល់ ទុក ពី សម័យ នោះ មាន ដូចជា ស្តូប ដែល​ព្រះអង្គ​បាន​កសាង​នៅ​ឆ្នាំ​១៩៦៤​មាន​ចេតិយ៍​បុរាណ​មួយ​នៅក្នុង​បរ​វេណ​អនុវិទ្យាល័យ​បុរី​អូរ​ស្វាយ​និង​មាន​ព្រះវិហារ​ចាស់​មួយ​ដែល​គេបោះបង់​ចោល​ស្ថិតនៅ​លើដី​ទួល​ជាប់​នឹង​ផ្លូវ​ក្បែរ​អនុវិទ្យាល័យ​បុរី​អូរ​ស្វាយ ។

​ព្រះវិហារ នោះ ក៏ ត្រូវ បាន សម្ដេច ព្រះ នរោត្តម សីហនុ បញ្ជា ឲ្យ កូនចៅ ព្រះអង្គ កសាង ក្នុង សម័យ នោះ ដែរ តែ កសាង មិនទាន់ ចប់ សព្វគ្រប់ ផង ព្រះអង្គ ក៏ ត្រូវ បាន លោក សេនា ប្រមុខ លន់ នល់ ធ្វើ រដ្ឋ ប្រហារ ទម្លាក់ នៅ ឆ្នាំ ១៩៧០ ។​បន្ទាប់ ពី ព្រះអង្គ ត្រូវ បាន ធ្វើ រដ្ឋ ប្រហារ ព្រះវិហារ ព្រះវិហារ​នោះ​មាន តែ ខឿន និង ជញ្ជាំង ក៏ ត្រូវ ទុក ចោល តាំងពី សម័យ នោះ មក ដល់​ស​ព្ធ​ថ្ងៃ​។​

​គេ​មើលឃើញ​ស្តូប ព្រះ​ករុណ ព្រះបាទ សម្តេច នរោត្តម សីហនុ នៅ​បុរី​អូរ​ស្វាយ​មាន រាង ដូច ជា ជួង កម្ពស់ ប្រមាណ​៤ ម៉ែត្រ ។ នៅ លើ ស្តូប នោះ មាន ឆ្លាក់ ចម្លាក់ ជុំវិញ និង មាន ឆ្លាក់ រូប សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ បែរ ទៅ ទិស ទាំង​៤ ចម្ងាយ​ពី​ដង​ទន្លេមេគង្គ​ប្រហែល ១០ ម៉ែត្រ​ប៉ុណ្ណោះ និង​មាន ដើម ពោធិព្រឹក្ស មួយ ដើម យ៉ាង ធំ​នៅក្បែរនោះ ។​

​សូមបញ្ជាក់ថាៈ​នៅ​ថ្ងៃទី​១៩​មិថុនា​ខាងមុខនេះ​នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​និង​មាន​ពិធី​ប្រកាស​ចូលកាន់​តំណែង ក្រុមប្រឹក្សា​ស្រុក និង​ពិធី​ដាក់​ឲ្យ​ដំណើរការ​រដ្ឋ បាល​ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​។កាលពី​ថ្ងៃទី​៤​ខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ​សម្តេច​ជហ្វា​វាំង​គង់​សំអុល​បានមក​ពិនិត្យ​ស្តូប​អនុស្សា​វ​រី​សម្តេចព្រះ​បរម​រតន​កោដ្ឋ​នៅ​បុរី​អូរ​ស្វាយ​ផងដែរ​៕S/