​រិ​ន សារ​ដ្ឋ ចាញ់​ពិន្ទុ ឯ ប៉ោ ភា​រិ​ទ្ធ ឈ្នះ​ដោយ​គូប្រកួត អវត្តមាន​

199
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ខ្សែក្រវាត់​ខា​រ៉ា​បាវ ទម្ងន់ ៦៣,៥០ គីឡូក្រាម រជ្ជកាល​ទី​១០ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១៩ តុលា កន្លងទៅនេះ អ្នក​ប្រដាល់​កម្ពុជា រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ លូ​ម លេង (Loom Leng) ដោយ​ពិន្ទុ ។​

​សារ​ដ្ឋ ពិតជា​វ៉ៃ​ចេញ​ច្រើន​មែន តែ​ការ​វ៉ៃ​ចេញ​របស់គេ ភាគច្រើន​គឺ វ៉ៃ​ខ្យល់ និង ជាប់​របង​ការពារ របស់ លូ​ម​លេង​។ ចំពោះ លូ​ម លេង វិញ គេ​វ៉ៃ​ចេញ​មួយៗ តែ​ភាគច្រើន ចំ​គោលដៅ​បានល្អ មិនតែប៉ុណ្ណោះ នៅ​រាល់​ចុង​ទឹក ក្នុងខណៈដែល​សារ​ដ្ឋ ធ្លាក់​កម្លាំង​នោះ ការ​វ៉ៃ​ចេញ​របស់ អ្នក​ប្រដាល់​ថៃ​រូបនេះ កាន់តែ​អស្ចារ្យ​។​

​ទោះបីជា​យ៉ាងណា ក៏​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ ។ ក្នុងចំណោម​អាជ្ញាកណ្ដាល ចំនួន ៥ រូប មាន ៣ រូប​ផ្ដល់​ពិន្ទុ ឲ្យ លូ​ម លេង ឈ្នះ និង ២ រូប ផ្ដល់​ពិន្ទុ​ឲ្យ សារ​ដ្ឋ ឈ្នះ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​បាន ២ ប្រកួត ដោយ​ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ដូចគ្នា ។​

​ប៉ោ ភា​រិ​ទ្ធ ហៅ យ៉េន ឌី​ណា ដែល​ត្រូវ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ឆាង ស៊ើ​ក នោះ បានទទួល​ជ័យជំនះ ដោយ​ស្វ័យប្រវត្តិ ដោយសារតែ​អ្នក​ប្រដាល់​ថៃ រូបនេះ មាន​បញ្ហា​សុខភាព មិនអាច​ប្រកួត​បាន ។​

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ទោះជា​យ៉ាងណា ក៏​ភា​រិ​ទ្ធ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់​ថៃ ចេក សូ​យ៉ា​ម ហៅ ចេក នួន (Cheik Soyam-Cheik Nuon) ។ សូមបញ្ជាក់ថា ចេក សូ​យ៉ា​ម ធ្លាប់​ផ្ដួល ភា​រិ​ទ្ធ ឲ្យ​បោះបង់ចោល ការប្រកួត​មុន​ទឹក​ទី​៥ ។ តែ​នៅក្នុង​ជំនួប​សងសឹក លើក​នេះ ភា​រិ​ទ្ធ ធ្វើ​បានល្អ គេ​បានធ្វើ​ឲ្យ ចេក សូ​យ៉ា​ម ប៉ោង​មុខ តែ ភា​រិ​ទ្ធ ក៏​ក៏​ទក់​សាច់​ដែរ ។ ការប្រកួត​សងសឹក​លើក​នេះ ភា​រិ​ទ្ធ បានទទួល​ជ័យជំនះ ដោយ​ពិន្ទុ ទាំង​លំបាក​ប៉ុណ្ណោះ ។​

​ចំពោះ​ការប្រកួត​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​២០ តុលា អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក បាន​ប្រើ​ជង្គង់​ផ្ដួល អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ឲ្យ​សន្លប់ នៅ​ទឹក​ទី​៤ ។​

​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ ខ្សែក្រវាត់​ជើងឯក អ្នក​ប្រយុទ្ធ​កំពូល​ថាមពល Champion នាយ​ប់ ថ្ងៃទី​២០ តុលា អ្នក​ប្រដាល់ វង្ស វិឆ័យ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផេ​ត អ៊ូ​ប៊ុន (Phat Oubun) ដោយ​ពិន្ទុ ។ នេះ​ជាការ​ប្រកួត​លើក​ទី​២ របស់​ពួកគេ ទាំង ២ រូប ដោយ ២ ប្រកួត​របស់ ផេ​ត អ៊ូ​ប៊ុន ចាញ់​ទាំង ២ ប្រកួត ឯ ២ ប្រកួត​របស់ វង្ស វិឆ័យ ឈ្នះ​ទាំ​២​ប្រកួត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ នី សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា បាន​ប្រើ​កែង​ផ្ដួល អ្នក​ប្រដាល់​ថៃ រ៉ុង ណា​ផា (Rong Napha) ឲ្យ​សន្លប់ នៅ​ទឹក​ទី​១ ។ ២ ប្រកួត​របស់ នី សុ​ភី បានទទួល​ជ័យជំនះ ទាំង ២ ប្រកួត ហើយ​សុទ្ធតែ​វាយ​គូប្រកួត ឲ្យ​សន្លប់​ទាំង ២ ប្រកួត ។ ចំពោះ រ៉ុង ណា​ផា ២ ប្រកួត​ចាញ់ ទាំង ២ ប្រកួត ៕v