​រឹតចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​

130
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​លោកនាយ​ឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​និង​លោក ម៉ែន វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តស្វាយរៀង​ទិស​ភូមិភាគ​២​ស្តីពី​ការចុះ​សួ​សុខទុក្ខ​និង​ពិនិត្យ​សកម្មភាព​ការងារ​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង​បានលើកឡើង​អំពី​វឌ្ឍនភាព​ការងារ​ដែល​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​សម្រេចបាន​នាពេល​កន្លងមក​មានដូចជា​ការការពារ​ខ្សែបន្ទាត់​ព្រំដែន​កា​រឹតចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ការរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​តាម​តំបន់​ព្រំដែន​។

​បង្កា​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នានា​ជាពិសេស​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​បទល្មើស​សេដ្ឋកិច្ច​ការជួញដូរ​ម​នុស្ស​និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​។​ការនាំ​ចូល​នូវ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព ការ​លួច​ជ្រៀតចូល នៃ​ជនបរទេស​អន្តោប្រវេសន៍ ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់ ជាដើម​។

​លោកនាយ​ឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​លើកឡើង​ពី បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​ដោះស្រាយ​ចំពោះ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន និង​ប៉ុស្តិ៍​រដ្ឋបាល​ដូចជា​បញ្ហា​អាគារ​ស្នាក់នៅ​។​អគារ​ធ្វើការ​ទឹកស្អាត​និង​ភ្លើង​អគ្គីសនី​ជាដើម​និង​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​។​

ក្តាប់​សភាពការណ៍​ពី​បញ្ហា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅតាម​អង្គភាព​ជាប់​ខ្សែបន្ទាត់​ព្រំដែន​សំដៅ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​ដឹកនាំ​ទប់ស្កាត់​កាត់បន្ថយ​ភាព​អសកម្ម​ពង្រឹង​សណ្ដាប់ធ្នាប់​នៅតាម​ច្រកទ្វារព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាព​ជៀសវាង​ការប៉ះពាល់​និង​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​។​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវខិតខំ​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​។​

​ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋការ​សាងសង់​សំណង់​ខុសច្បាប់​តាម​បណ្តាល​ដល់​ព្រំដែន​។​បណ្ដា​អង្គភាព​មាន​សមត្ថកិច្ច​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ត្រូវខិតខំ​ប្រមែប្រមូល​ព័ត៌មាន​ដែល​ទាក់ទង​ដល់​បទល្មើស​ឆ្លងដែន​ដើម្បី​សហការ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​។​បន្ត​ការពង្រឹង​ទប់ស្កាត់​បដិវត្ត​ពណ៌​ដែល​កើតចេញពី​ជន​ក្បត់ជាតិ​សមរង្ស៊ី​។​បំពេញការងារ​ផ្សេងទៀត​តាម​ការដឹកនាំ​បញ្ជា​របស់​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​៕S/​